ព្រោះតែ «​ត្រី​ឆា​ជូ​អែម​» យុវជន​ម្នាក់នេះ​មិន​ត្រឹមតែ​ត្រូវ​បណ្តេញ​ចេញពីផ្ទះ​ខាង​ស្រី​ទេ ថែមទាំង​រង​ការ​ស្តី​ប្រទេច​មិន​ស្ទើរ​ពី​បណ្តាញ​សង្គម​….

​​រឿងហេតុ​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​នៅក្នុង​ស្រុក​ចិន ។ យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ទៅ​បង្ហាញមុខ​គ្រួសារ​ខាង​ស្រី​នៅ​ជនបទ បន្ទាប់ពី​ស្វែងយល់​ចិត្ត​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​រួចមក ។​

​គាត់​ពូកែ​ខាង​ធ្វើ​ម្ហូប​ណាស់ តែ​ទាស់​ត្រង់​នៅ​ទីក្រុង​អ្វីៗ​ដែល​គេ​លក់ គឺ​ធ្វើ​ស្រាប់ ហេតុនេះ ទៅដល់​ផ្ទះ​ខាង​ស្រី ក្រឡេក​ចុះឡើង ស្រែកសួរ​សង្សារ​កំពុង​នៅ​បន្ទប់ទឹក​ថាៈ អូនៗ ត្រី​ប្រោះ​ក្នុង​អាង​ធ្វើ​ម្ហូប​បានទេ​? នាង​នោះ​ឆ្លើយថា​បាន (​ព្រោះ​ចង់​ឲ្យ​សង្សារ​បង្ហាញ​ស្នាដៃ​) ។ ពេលនោះ ឪពុកម្តាយ​កំពុង​ស្ថិតនៅ​កសិដ្ឋាន​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន ។​

​បុរស​នោះ​ក៏​ចាប់​ត្រី​មក​ធ្វើ ដោយ​ពុំ​ភ្លេច​ថត​បង្ហោះ​បង្អួត​លើ​បណ្តាញ​សង្គម ។ មួយ​ជំហាន​ម្តងៗ ត្រី​ឆា​ជូ​អែម បាន​រួចស្រេច មើលទៅ​គួរ​ឲ្យ​ចង់​ពិសារ ។​

​ពេល​ឪពុកម្តាយ​ខាង​ស្រី​ត្រឡប់មកផ្ទះ​វិញ កូនស្រី​ប្រញាប់​ប្រាប់ថា សង្សារ​ខ្ញុំ​គាត់​ធ្វើ​ឆា​ត្រី​ជូ​អែម ជូន​ពុក​ម៉ែ​ពិសារ​! ។​

​ហាក់​មាន​ប្រផ្នូល​មិនល្អ បុរស​ជា​ឪពុក ក៏បាន​ស្ទុះ​ចូលទៅ​ក្នុងផ្ទះ ។ ពុទ្ធោ​! ត្រី​នាគ​អា​ញ់​ចិញ្ចឹម ១០ ឆ្នាំ ហើយ ទៅណា​បាត់​? ។​

​យុវជន​ឆ្លើយ​៖ បាទ​អ៊ំ​! ខ្ញុំ​បាន​យក​វា​ធ្វើ​ម្ហូប​ទុក​ជូន​អ៊ំ​ទាំងពីរ​ពិសារ​…. ។​

​ស្អី​គេ​! ចេញ​ផុតពី​ផ្ទះ​អា​ញ់​ភ្លាម​! ត្រី​វ​ថ្លៃ​រាប់ពាន់​យន់ ឯង​ហ៊ាន​យកមក​ធ្វើ​ម្ហូប​!?

​រី​ឯលើ​បណ្តាញ​សង្គម​វិញ អាច​ច្បិច​យក​យោបល់​មួយ​ដែល​លើកឡើងថា​៖ គេ​ដេញ​ក្បាល​ចេញពីផ្ទះ​ហើយ​ឬទេ​! ឆ្កួត​លីលា​មែន​! នៅមាន​ជីវិត​ត្រឡប់មកវិញ វា​ប្រសើរ​ណាស់​ហើយ​! ៕​

Leave a Reply

Your email address will not be published. Required fields are marked *