​បើ​អស់​ព្រៃ​សំរាប់​សត្វ​រក​អាហារ​! នោះ​នឹង​ដូច​ដំរី​នៅ​ឥណ្ឌា ដែល​ស្កាត់​ឡាន​បង្ក​ការស្ទះ​ចរាចរណ៍​ផ្លូវជាតិ​២​ម៉ោង ដើម្បី​…​ប្លន់​យក​អាហារ (​វីដេអូ​)

​ដំរី​ពេញវ័យ​១​ក្បាល កាលពី​ថ្ងៃទី​៣០ ខែកញ្ញា វា​បាន​បោល​ចេញមក​ស្កាត់​រថយន្ត​មួយចំនួន កំពុង​ចរាចរ​នៅលើ​ដងផ្លូវ​ជាតិ 36A សង្កាត់ Karbi Anglong រដ្ឋ Assam ដើម្បី​រុករក​ចំណី ។​

​សកម្មភាព​នេះ បាន​បង្ក​ការកកស្ទះ​ចរាចរណ៍​ប្រមាណ ២ ម៉ោង ។ ដំរី​នេះ​បាន​ប្រើ​ប្រមោយ​ឈោង​តោង​យក​របស់របរ​មក​ហែក​រក​អាហារ «​ទ្រាប់​ក្រពះ​» តាម​បង្អួច​រថយន្ត​មួយ ហើយ​មួយទៀត ខណៈ​ពលរដ្ឋ​ធ្វើដំណើរ​បាន​ត្រឹម​ឈរ​សម្លឹង​ពី​ចម្ងាយ​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​ប៉ុណ្ណោះ ។​

​អាជ្ញាធរ​ព្រមាន​ថា ដំរី​វា​ស្លូត​ពិត តែបើ​វា​ឃ្លាន​ហើយ នោះ​វា​មាន​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់ ។ ពលរដ្ឋ​គប្បី​គេច​ជៀស​ឲ្យ​ឆ្ងាយ ។​

Loading...

​នេះ​ជា​មេរៀន​មួយ​ទុក​គ្រាន់​មើល ហើយ​នាំគ្នា​….​គិត​ផង​!! ៕ ឧ​ត្ត​រ​

Loading...

ទស្សនាវីដេអូ=> (Video)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *