នៅ​ភ្នំ​បាសិត​យើង​ហ្នឹង​! អ្នក​អត់​ធ្លាប់​ជួប​ហៅថា​បាតុភូត​ចម្លែក ខណៈ​អ្នក​ច្បាស់​ខ្លះទៀត​ហៅថា ខ្យល់​គួច លុះ​វែកញែក​ចុះឡើងៗ កើត​ជម្លោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​….

​សញ្ញា​ធម្មជាតិ​ដ៏​ចម្លែក​មួយ ដែល​មនុស្ស​ភាគច្រើន​ហៅថា «​ខ្យល់​គួច​» ស្រប​ពេលដែល​អ្នក​មិន​ធ្លាប់​ជួប​ហៅថា «​បាតុភូត​ចម្លែក​» នោះ ក៏បាន​បង្ក​ឲ្យ​ង​គ្នា​ឡើង​តឹងសរសៃក​តែម្តង រវាង​អ្នក​ផុស និង​អ្នក​ខ​មិន ដែលថា ល្ងង់​ណាស់​គ្មាន​ដឹង​ខ្យល់​គួច ។​

​ទាក់ទង​នឹង​ករណី​សញ្ញា​ធម្មជាតិ​បង្ក​ការវែកញែក​នេះ​ផងដែរ ក្នុងនោះ​អ្នក​ខ​មិនជា​ច្រើន​បានលើកឡើង​យ៉ាងដូចៗ​នេះ​ថា «​វា​មិនមែន​បាតុភូត​អី​ទេ​.​វា​គឺជា​ព្យុះ ប៉ុន្តែ ព្យុះ​នេះ​វា​មាន​កម្លាំង​ខ្លាំងណាស់ បើសិនជា​វា​កួច​ប៉ះ​អ្វី​របស់​នោះ​គឺ​ខ្តិច​តែម្ដង​សូម​បងប្អូន​ប្រុង​ប្រយ័ត​ទាំងអស់គ្នា​» ។ «​គេ​ហៅ​ព្យុះ​ទរ​ណា​ដូ វា​គួច​ពីក្រោម​ទៅលើ វា​នឹង​បំផ្លាញ​តាមផ្លូវ​ដែល​វា​ធ្វើដំណើរ​។ នៅ​អាមេរិក​ច្រើន នៅ​យើង​យូរៗ​មាន​ម្តង និង​ទំហំ​តូចៗ​។ ខ្មែរ​ហៅ​ខ្យល់​គួច​ឬ​ព្យុះ​ប្រ​ម៉ោ​យ​ដំរី​ដូច​អ្នក​ខាងលើ​ខំ​មិន​» ។ «​វា​ជា​ខ្យល់​ប្រ​ម៉ោ​យ​ដំរី ឃេ​ី​ញ​ថ្ងៃក្រោយ​ត្រូវ​ប្រយ័ត្ន ព្រោះ​ប្រ​ម៉ោ​យ​នោះ​ប៉ះចំ​អី គឺ​បំផ្លាញ​នោះ​។ វា​មាន​កំលាំង​ខ្លាំងណាស់​» ។ «​មិនមែន​បាតុភូត​ចម្លែក​អី​ទេ ហ្នឹង​គេ​ហៅថា ព្យុះ បើ​ចំ​របស់​អ្វីមួយ វា​នឹង​គួច វិល​គួច​ឡើង​ទៅលើ​» ។​

​គេ​ក៏បាន​លើកឡើង​ផងដែរ​ថា ករណីនេះ​ដែល​ក៏​ត្រូវបាន​ហៅថា «​ខ្យល់​ប្រមោយដំរី​» មិនមែន​តែ​កើតឡើង​ក្នុងប្រទេស​ខ្មែរ​យើង​ទេ គឺ​នៅ​អាមេរិក​កើតមាន​ញឹកញាប់​ណាស់ ។​ រីឯអ្នកខ្លះទៀតថា រឿងដ៏ចម្លែកៗនេះកើតឡើង គឺជាសញ្ញាបញ្ជាក់ថា ដល់ពេលវេលាធម្មជាតិសងសឹកហើយ ព្រោះតែព្រៃឈើត្រូវបានកាប់បំផ្លាញ ។

Loading...

​ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *