ទោច​តឿ​! ជីវិត​ដ៏​អស្ចារ្យ មី​ញី​មាន «​អំណាច​» ធំធេង ពុំ​ត្រឹម​ចំពោះ «​ប្តី​» ទេ ថែមទាំង​ចេះ​រកប្រពន្ធ​ឲ្យ​…​កូនប្រុស​វា​ទៀត​!

​ទោច​តឿ ឬ ទោច Bonobo ល្បីល្បាញ​ពី​រឿង​មេហ្វូង​គឺ មី​ញី ។ វា​ពុំ​ត្រឹម​មានអំណាច​លើសលប់​ចំពោះ​ប្តី (​មិនមែន​១) ប៉ុណ្ណោះ​ទេ ថែមទាំង​ចេះ​នាំ «​កូនប្រុស​» ដើររក​ប្រពន្ធ​ឲ្យ​ទៀតផង ។​

​នៅក្នុង​សង្គម​ទោច​តឿ មី​ញីៗ​ចងសម្ព័ន្ធ​គ្នា ក្នុង​ការថែទាំ​ចិញ្ចឹម​កូន ហើយ​ពួកវា​ក៏​ជា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ទោច​ឈ្មោល​នីមួយៗ ។​

​ថ្វី​ត្បិត​គេ​ហៅថា ទោច​តឿ តែ​មើលទៅ​វា​ពុំ​ទាប​ជាង​គ្នីគ្នា​ក្នុង​អម្បូរ​ទោច​ប៉ុន្មាន​ទេ ។​

​និយាយ​រួម ទោច​ជា​ពពួកសត្វ​ងប់​នឹង​តណ្ហា ហើយ​ស៊ី​មិន​រើស ប៉ុន្តែ យ៉ាងណា ទោច​ឈ្មោល​វា​អាច​បន្ត​ពូជ​នឹង​មី​ញីៗ​ដទៃ តែ​ពុំដែល​ប៉ះពាល់​ដល់ «​ម្តាយ​» របស់​វា​ឡើយ ។ លើសពីនេះ វា​នៅ​ចេះ​ថើប ជញ្ជក់មាត់​បែប​… បារាំង​ទៀតផង​ណា៎​! ។​

​ការរួម​សង្វាស់​ចំពោះ​មី​ញី គឺ​ដើម្បី «​ត្រួតត្រា​» លើ​ពួក​ឈ្មោល ខណៈ​ពួក​ឈ្មោល គឺ​ប៉ង​សម្រុះសម្រួល​ទំនាស់ ចង់​ចងសម្ព័ន្ធ​មិត្ត​ទៅវិញ​ទេ ។​

​ទោច​ជា​ម្តាយ​តែង​បណ្តើរ «​កូនប្រុស​» ទៅរក​ដៃគូ ហើយ​វា​ឈរ​យាម​ការពារ ។ វិធី​ការពារ​កុំ​ឲ្យ​អា​ឈ្មោល​ដទៃ​មក​ឆាឆៅ គឺ​វា «​បបួល​» អា​ឈ្មោល​ឲ្យ​រួម​សង្វាស់​នឹង​វា​តែម្តង ។​

​ទាស់​ត្រង់​ទោច «​ម្តាយ​» បែរជា​រើសអើង ដោយ​វា​ពុំ​ចាប់អារម្មណ៍​ដល់ «​កូនស្រី​» របស់​វា​ទេ ។ កូន​ទោច «​ស្រី​» ត្រូវ​ប្រឹង​រស់​ដោយ​ខ្លួនឯង ខណៈ «​កូនប្រុស​» រស់នៅ​ជាប់​នឹង «​ម្តាយ​» ។​

​នេះឯង ជា​ក្រិត​ក្រម​រស់នៅ​តាមច្បាប់​ធម្មជាតិ​របស់​ពួក​ទោច​តឿ ៕ នារតី

Leave a Reply

Your email address will not be published. Required fields are marked *