នេះ​បាន​ហៅថា​អ្នក​ផឹក​មែន​! ស្រវឹងធ្លាក់ភ្នែក ក្លែម​អត់​ស្គាល់​កូនសោរ សំណាង​ហើយ​អត់​វះកាត់ ដោយ​គ្រូពេទ្យ «​យោង​ចេញ​» តាម​វិធី​នេះ​….

​បុរស​អាយុ ២៦ ឆ្នាំ​ម្នាក់ នៅ​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០៧ ខែមិថុនា បាន​ទៅ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ និង​ផឹក​រហូត​ស្រវឹងធ្លាក់ភ្នែក​តែម្តង ។ ប៉ុន្តែ មិនដឹង​ជា​យ៉ាងម៉េច គាត់​បានមក​ផ្ទះ​វិញ​នៅ​ពាក់​កណ្តាលយប់ ។​

​ទោះជា​យ៉ាងណា បុរស​រូបនេះ​ដែល​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា Chang បាន​មានការ​ភ្ញាក់ផ្អើល នៅពេល​ដឹងថា​គាត់​បាន​បាត់បង់​កូនសោ​របស់គាត់ ដូច្នេះ​គាត់​បាន​សួរ​គេឯង​នៅក្នុង​ផ្ទះ​របស់គាត់ ដើម្បី​បើកទ្វារ​ឱ្យ​គាត់​។ Sohu បាន​រាយការណ៍​ថា គាត់​ក៏បាន​ចូលដេក​លក់​យ៉ាង​លឿន​ព្រោះ​ស្រវឹង​ខ្លាំង​នៅពេលនោះ ប៉ុន្តែ នៅពេលដែល​ឥទ្ធិពល​នៃ​ជាតិ​អាល់កុល​បាន​រសាយ​បាត់ Chang ស្រាប់តែ​ដឹង​ភ្លាមៗ​ថា គាត់​បានចាប់ផ្តើម​ឈឺទ្រូង​យ៉ាងខ្លាំង ។​

​នៅពេល​ភ្ញាក់ឡើង គាត់​នៅតែមាន​អារម្មណ៍​ឈឺ​ចុកចាប់​ដដែល ដូច្នេះ គាត់​បាន​ទៅកាន់​មន្ទីរពេទ្យ Dongguan ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យមើល ។ បន្ទាប់ពី​ថត​កាំរស្មី X-ray ក្រុមគ្រូពេទ្យ​បានដឹង​ការពិត​ថា គាត់​ឈឺទ្រូង​ខ្លាំង គឺ​ដោយសារ​គាត់​លេប​ចូល​កូនសោរ​មួយ​ចង្កោម​នៅ​យប់​ស្រវឹង​ថ្ងៃនោះ ។​

Chang និយាយថា គាត់​មិន​ចងចាំ​នូវ​អ្វីដែល​បានកើត​ឡើង​ទេ ព្រោះ​គាត់​ស្រវឹង​ខ្លាំងណាស់ ។ គាត់​ពិតជា​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ឃើញ​លទ្ធផល X-ray ហើយ​ក្រុមគ្រូពេទ្យ​ក៏​ប្រញាប់​ពិគ្រោះគ្នា​យ៉ាង​លឿន នូវ​វិធី​យក​កូនសោរ​មួយ​ចង្កោម​នោះ​ចេញពី​ក្នុង​ខ្លួន​របស់គាត់ ។​

​គ្រូពេទ្យ​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​វិភាគ​ស្ថានភាព​នេះ ព្រោះ​ពួកគេ​បារម្ភ​ខ្លាចក្រែង​ថា ប្រសិន Chang ត្រូវ​បន្ទោ​របង់​បញ្ចេញ​ចោល​ចង្កោម​សោរ​នោះៗ ពួកវា​ប៉ះទង្គិច​រាំងស្ទះ​ពោះវៀន ។ ពួកគេ​ក៏៏​ព្រួយបារម្ភ​ថា កូនសោរ​ទាំងនោះ​នឹង​បង្ក​ឲ្យ​ដាច់​រហែក​នៅក្នុង​បំពង់​អាហារ ប្រសិនបើ​ពួកវា​ត្រូវ​ត្រូវបាន​ទាញ​ចេញ​ដោយ​បង្ខំ ។ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ទេ នោះ​វិធី​ចុងក្រោយ គឺ​ការវះកាត់​ប៉ុណ្ណោះ ។​

​គ្រូពេទ្យ​ជំនាញ​អាច​ដក​កូនសោរ​នោះ​ចេញ ដោយ​ប្រើប្រាស់​កែវឆ្លុះ​កាត់​តាម​បំពង់​អាហារ​របស់គាត់ ខណៈ​សាច់ដុំ​សំរាក​របស់គាត់​អនុញ្ញាត​ឲ្យ​មាន​បន្ទប់​បន្ថែម​សម្រាប់​ស្រង់​ចេញ ៕​

Leave a Reply

Your email address will not be published. Required fields are marked *