ហួសចិត្ត​! តា​ចាស់​លេបទឹកមាត់​សឹង​អត់ដ​ណ្ហើ​ម ខណៈ​ព្យាយាម​យកដៃ​យ៉ាងហោច​បាន​ត្រឹម «​ប៉ះ​» ភ្លៅ​ស្រី​ស្អាត​នៅលើ​រថភ្លើង ក៏​អស់ចិត្ត​ដែរ (​វីដេអូ​)

​វីដេអូ​តា​ចាស់​តណ្ហា​ក្រាស់​ម្នាក់ ដែល​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស ទៅលើ​នារី​វ័យក្មេង​ម្នាក់ នៅលើ​រថភ្លើង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី កាលពីពេល​កន្លងទៅនេះ គឺ​នៅតែ​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​ជាថ្មី ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​តា​ចាស់​រូបនេះ បាន​ចោល​ភ្នែក​សំដៅ​ភ្លៅ​ខាងឆ្វេង​ដ៏​សខ្ចី​របស់​នារី​ម្នាក់​មួយ​ក្រឡេកៗ ទាំង​លេបទឹកមាត់​ស្ទើរ​ទប់​អារម្មណ៍​ពុំបាន ។ ហើយ​បន្ទាប់មក បាន​កម្រើក​ម្រាមដៃ​ព្យាយាម «​ប៉ះ​» នឹង​សាច់​ភ្លៅ​របស់​នាង ខណៈ​នារី​វ័យក្មេង​នោះ​កំពុង​អង្គុយ​ងក់ និង​ទ្រោប​ទៅលើ​តា​ចាស់​នេះ​មួយភាំងៗ ដោយ​ពុំ​ចាប់អារម្មណ៍​នឹង​សកម្មភាព​ខិលខូច​របស់គាត់​ឡើយ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​អះអាងថា បាន​ស្ថិតក្នុង​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ នៅលើ​ខ្សែ​រថភ្លើង Sri Petaling LRT បាន​និយាយថា​៖ «​សកម្មភាព​កេងចំណេញ​របស់​តា​ចាស់​រូបនេះ ត្រូវបាន​បញ្ឈប់ នៅពេល​គាត់​បាន​កត់សម្គាល់ឃើញ​ប្តី​ប្រពន្ធ​មួយ ដែល​អង្គុយ​ជាប់​ខ្ញុំ បាន​សម្លឹង​ដាក់​គាត់​ពុំ​ឈប់​» ។​

​តាមរយៈ​វីដេអូ​ចែករំលែក​នេះ​ផងដែរ គាត់​បាន​ណែនាំ​ឲ្យ​អ្នកដំណើរ​ស្រីៗ​ទាំងឡាយ សូមកុំ​ដេកលក់ និង​ព្យាយាម​លេង​ជាមួយ​ទូរស័ព្ទ​របស់​ពួកគេ ឬ និយាយ​ទៅកាន់​អ្នកដទៃ​ជិតខាង ក្នុងអំឡុងពេល​ជិះ​រថភ្លើង ដើម្បី​បញ្ជៀ​ស​នូវ​ទង្វើ​បៀតបៀន​បែបនេះ​កើតឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *