ព្រោះតែ​ក្តៅ​ខ្លាំង គ្មាន​ភ្លៀង​សោះ ភូមិ​មួយ​នៅ​ឥណ្ឌា​បែរជា​ចាប់​ឲ្យ​កង្កែប​រៀបការ (​វីដេអូ​)

​ភាពរាំងស្ងួត​អូសបន្លាយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​នា​ភូមិ​មួយ​នៅ​ឥណ្ឌា គិត​ឃើញ​ប្រពៃណី​ចាប់​កង្កែប​រៀបការ ។​

​ពិធី​រៀបការ​ចម្លែក​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៨ មិថុនា កន្លងមក នៅ Udupi ចំណុះ​រដ្ឋ Karnataka ។ កង្កែប​ញី​ឈ្មោល​២​ត្រូវបាន​ចាប់យក​ពី​ភូមិ​២​ផ្សេងគ្នា ។ គេ​បាន​យក​ផ្កា​មក​តុបតែង ហើយ​រៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​សាសនា​ហិណ្ឌូ ដោយមាន​ភ្ញៀវ​រាប់រយ​នាក់​ចូលរួម ។​

​ថ្វី​ត្បិត​មង្គលការ​នេះ​ជាការ «​បង្ខិតបង្ខំ​» ក្តី តែ​កង្កែប​ញី​ឈ្មោល​ហាក់​ពុំ «​ជំទាស់​» ទេ ។ ក្រោយ​មង្គលការ គេ​យក​វា​ទៅ​ឲ្យ «​ក្រេបទឹក​ឃ្មុំ​» នៅ​ទីក្រុង Manipal មុនពេល​ព្រលែង​ទៅកាន់​ពិភព​ធម្មជាតិ​វិញ ។​

​តាម​សាសនា​ហិណ្ឌូ Indra ជា​ទេវតា​នៅ​ឋានសួគ៌​តំណាង​ឲ្យ​ផ្គរ​រន្ទះ និង​ព្យុះភ្លៀង ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *