កុំ​ចេះតែ​ហ៊ាន​! បើ​ចង់​ស្រាត​បង្អួតរាង ម្តេច​មិន​ឈរ​កណ្តាល​ថ្នល់ ឬ លោត​ចុះ​ស្រះ​ព្រលិត បែរជា​ចង់​ប្រដូច​ខ្លួ​នឹង «​ផ្កាឈូក​» លទ្ធផល​…!

​ក្រោយពី​រូបភាព​ស្រីក្មេង​ម្នាក់​ចុះ​ត្រាំ​ក្នុង​ស្រះ​ឈូក ទាំង​អាក្រាតកាយ ហើយ​ថែមទាំង​កាច់រាង​ទៀត​នោះ អ្នកលេង​បណ្តាញ​សង្គម​វៀតណាម បាន​ពួតដៃគ្នា​កំណត់​អត្តសញ្ញាណ ព្រមទាំង​អ​សយ​ដ្ឋា​ន ។​

​ការរុករក​គគ្រឹកគគ្រេង​នេះ ផ្តើមឡើង​ពី​ទស្សនៈ​ពលរដ្ឋ​នេះ​ចំពោះ​ផ្កាឈូក ដែល​គេ​ចាត់ទុកជា​ដ​ង្វា​យ​ថ្វាយ​ព្រះ ។ ម្យ៉ាងទៀត ប្រទេស​នេះ បានកំណត់​យក​ផ្កាឈូក​ជា​តំណាង​ឲ្យ​ជាតិ​គេ​ផង ។​

​បែបនេះ ពុំ​បាច់​រៀបរាប់​ក៏​ដឹងថា រលក​កំហឹង​របស់​ពលរដ្ឋ​នេះ​នឹង​ស្រីក្មេង​ជា​ជន​រួម​ឈាម​របស់គេ​វា​ប៉ុណ្ណា​ហើយ ។ ឥឡូវនេះ នាង​បាន​បិទ FB ហើយ ប្រាកដជា​សម្ងំ​លាក់ខ្លួន ព្រោះ​ពុំ​អាច​ទ្រាំ​ទ្រឹង​ការរិះគន់​ស្តីបន្ទោស ជេរប្រមាថ​ដ៏​ធ្ងន់ៗ​… ។​

​ហ្នឹងហើយ​! ចង់​ទាក់ទាញ​គេ​ចូល​ទស្សនា Page របស់ខ្លួន បែរជា​ធ្វើ​ទង្វើរ​លីលា​បែបនេះ លទ្ធផល​គឺ​យ៉ាង​នេះឯង ។​

«​បើ​ពុំ​ចង់​ច្រូត​យក​ព្យុះ កុំ​សាបព្រោះ​ខ្យល់​ឲ្យ​សោះ​!» ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *