លេង​ទឹកសមុទ្រ គប្បី​ប្រយ័ត្ន​តំបន់​សម្បូរ​ក្រហែង​ថ្ម ព្រោះ​ទីនោះ​អាចមាន​ហ្វូង​អន្ទង់ «​ចចក​» ដែល​សូម្បី​ដាច់​សល់​តែ​ក្បាល​ក៏​វា​នៅ​ខាំ​កម្ទេច​កំប៉ុង​កូកាកូឡា​បាន​យ៉ាង​ងាយ (​វីដេអូ​)

​តាម Daily Star វីដេអូ​ចម្លែក​ពុំ​ធ្លាប់​ប្រទះ​នេះ​ត្រូវបាន​ប្រជា​នេសាទ​ម្នា​ក់ថត ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ។​

​ក្នុង​ខ្សែ​វីដេអូ គេ​ឃើញ​អន្ទង់ «​ចចក​» ដែល​នៅសល់តែ​ក្បាល​ហារ​មាត់ រួច​គេ​គប់​កូកាកូឡា​មួយ​កំប៉ុង​ចូល ស្រាប់តែ​វា​ខាំ​គ្រិ​ប​ធ្លុះធ្លាយ​សំបក​កំប៉ុង​ភ្លាមៗ ។​

​អន្ទង់​ចចក​នេះ​ជាស​ត្វ​សមុទ្រ ដែលមាន​ប្រអប់មាត់​ប្រកបដោយ​ឋា​ម​ពល ហើយ​ចំណី​ដែល​វា​ចូលចិត្ត​គឺ​ក្តាម​សមុទ្រ ។ គេ​ហៅថា​អន្ទង់ «​ចចក​» ព្រោះតែ​វា​មាន​ក្បាល​ដូច​ចចក រីឯ​ដងខ្លួន​ដូច​អន្ទង់ ។​

​ហេតុនេះ អ្នកលេង​ទឹកសមុទ្រ គប្បី​ចៀស​ឆ្ងាយ​ពី​តំបន់​ថ្ម សម្បូរ​ក្រហែង រន្ធ​… ជា​សំបុក​រស់នៅ​របស់​ពួកវា ៕ ពាយព្យ​

Leave a Reply

Your email address will not be published. Required fields are marked *