របៀប​ទាមទារ «​បំណុល​ស្នេហ៍​» ដ៏​ចម្លែក​! អង្គុយ​បង្អត់អាហារ​ខ្លួនឯង ជាមួយ​ដៃ​កាន់​ស្លាក «​សូម​សង​វេលា​ស្នេហ៍​ដ៏​ស្រស់បំព្រង ៨ ឆ្នាំ​» ឲ្យ​ខ្ញុំ​វិញ​មក​ ចុងក្រោយ… (វីដេអូ)

​បុរស​ឥ​ណ្ឌ​ដែល​ចេះ​គិត​ឃើញ​វិធី​ស្រោចស្រង់​ស្នេហា​មកវិញ​នេះ រស់នៅ Bengal ខាងលិច ប្រទេស​ឥណ្ឌា គាត់​មាន​ចំណង​ស្នេហ៍​ដ៏​ជ្រាលជ្រៅ ផ្អែមល្ហែម អស់​រយៈពេល ៨ ឆ្នាំ ជាមួយ​សង្សារ​ឈ្មោះ Lipika ។ ប៉ុន្តែ ថ្មីៗ​នេះ ស្រាប់តែ​នាង​ជា​សង្សារ​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង ដោយ​ពុំ​បញ្ជាក់​មូលហេតុ ។​

Annanta មាន​អារម្មណ៍​ថា ពិតជា​កើតរឿង​អ្វី​មិនធម្មតា ។ ពេល​ស្រាវជ្រាវ​ទៅ​ទើប​ដឹងថា នាង​ត្រូវ​ឪពុកម្តាយ​បង្ខំ «​លើក​» ឲ្យ​បុរស​ម្នាក់​ផ្សេង ។ ពេលនេះ Annanta ដឹងថា ខ្លួន​សល់​ពេលវេលា​តិច​ណាស់ ដើម្បី​សង្គ្រោះ​ចំណង​ស្នេហ៍​របស់ខ្លួន​វិញ ពុំនោះសោត គេ​នឹង​បាត់បង់​សង្សារ​ជាទី​ស្រលាញ់​មួយជីវិត ។​

Annanta សម្រេចចិត្ត​បោះ​ជ​ម្រំ​មុខផ្ទះ​របស់ Lipika ហើយ​បង្អត់អាហារ ។ គាត់​អង្គុយ​ដោយ​ដៃ​កាន់​ស្លាក​សរសេរថាៈ «​សង​វេលា ៨ ឆ្នាំ ឲ្យ​ខ្ញុំ​វិញ​មក​!» ។​

​ទោះបី​ត្រូវ​ក្រុមគ្រួសារ Lipika ហៅ​ប៉ូលីស​ឲ្យ​មក​បណ្តេញ​យ៉ាងណា ក៏ Annanta មិន​ព្រម​ចេញ ។ ទន្ទឹម​នោះ រៀងរាល់​ពេល​ដួល​ស​ន្លា​ប់​ម្តងៗ នោះ​ក្រោយពី​ក្រុមគ្រួសារ​គេ​យកទៅ​ពេទ្យ បាន​ស្រួល​បន្តិច គឺ​យុវជន​នេះ​បន្តធ្វើ​ដដែលៗ ។​

​ស្របពេលនោះ ដែល​អ្នកភូមិ​បានចាប់ផ្តើម​យក​រឿងរ៉ាវ​នេះ​បង្ហោះ​លើ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​ចាស់ៗ​ក្នុងភូមិ​ទ្រាំលែងបាន នាំគ្នា​មក​បញ្ចុះបញ្ចូល​ម្តាយ​ឪពុក​នាង Lipika ដោយ​ថាៈ វា​ជា​បំណងប្រាថ្នា​របស់​កូន​អ្នក​ដែរ ម្យ៉ាងទៀត បើ​ឲ្យ​គេ​ជួបគ្នា​នោះ ស្មើនឹង​អ្នកធ្វើ​បុណ្យ​បាន​កុសល​ស្មើនឹង​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់ ។​

​ចុងក្រោយ ឪពុកម្តាយ​របស់ Lipika ក៏​ទន់​ចិត្ត ហើយ​សម្រេច​ផ្តាច់​ពាក្យ និង​អនុញ្ញាត​ឲ្យ​អ្នក​ទាំងពីរ​រៀបការ ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *