ប្រយ័ត្នអ្នកចូលចិត្តតែគុជ! ក្មេង​​ស្រី​​អាយុ​​១៤​​ឆ្នាំ​ ត្រូវ​​បាន​​រក​​ឃើញ «គ្រាប់តែគុជ» តម្រៀប​​ពួន​​ផ្តុំ​​ក្នុង​​ក្រពះ​ ពោះ​​វៀន​គួរ​ឲ្យ​តក់​ស្លុត វេជ្ជបណ្ឌិត​ក៏​ព្រមាន​ថា…

​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់ នៅក្នុង​ខេត្ត Zhejiang ប្រទេស​ចិន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​របស់​នាង នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បន្ទាប់ពី​នាង​បាន​ត្អូញត្អែរ​អំពី​ការឈឺ​ក្រពះ លំបាក​ក្នុងការ​ញ៉ាំ​អាហារ និង​ការ​បន្ទោ​របង់ ។ បន្ទាប់ពី​បាន​ពិនិត្យ​ស្កេ​ន​ពោះ​របស់​នាង វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា ក្រពះ ពោះវៀន និង​ទ្វា​ធំ​របស់​នាង ត្រូវបាន​តម្រៀប​ជាមួយ​គ្រាប់​តែ​គុជ​មិន​រំលាយ​ឡើង​ពួន​ផ្តុំគ្នា​ដ៏​រន្ធត់ ។​

​យោងតាម​របាយការណ៍​របស់ Sin Chew ក្រុម​វេជ្ជបណ្ឌិត​ដែល​ពោរពេញ​ដោយ​ក្តី​តក់ស្លុត បាន​សួរនាំ​ក្មេងស្រី​នោះ​អំពី​ការប្រើ​ប្រើតែ​គុជ ហើយ​នាង​បាន​ឆ្លើយថា បាន​ទទួលទាន​ចុងក្រោយបង្អស់​តាំងពី ៥ ថ្ងៃ មុន​មក​ម្លេះ ។ វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Zhang បាន​និយាយថា ចំនួន​គ្រប់​តែ​គុជ​មិនអាច​ត្រូវបាន​រំលាយ​ទាំងនោះ ត្រូវបាន​រកឃើញ​នៅក្នុង​ក្រពះ​របស់​នាង អាច​មិន​ពួន​ផ្តុំគ្នា​បែបនេះ​ទៅរួច​ក្នុង​រយៈពេល​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​ទេ នេះ​មានន័យថា វា​ទំនងជា​កុហក​ដើម្បី​លាក់បាំង​ទម្លាប់​ទទួល​តែ​គុជ​របស់​នាង ពី​ឪពុកម្តាយ​របស់​នាង​តែម្តង ហើយ​បាន​ប្រើប្រាស់​ភេសជ្ជៈ​នេះ​ជាប្រចាំ​ពេល​បំផុត ។​

​ទោះយ៉ាងណា នាង​ត្រូវបាន​វេជ្ជបណ្ឌិត​ផ្តល់​ថ្នាំ​បញ្ចុះលាមក ដើម្បី «​បញ្ជូន​» គ្រាប់​តែ​គុជ​ទាំងនោះ ដែល​កំពុង​ជាប់គាំង​នៅក្នុង​ខ្លួន​របស់​នាង ។​

​លោក He Yuling នាយក​នៃ​មន្ទីរពេទ្យ​ប្រជាជន​ក្រុង Zhuji បាន​បន្ថែមថា គ្រាប់​តែ​គុជ ដែល​ត្រូវបាន​ផលិត​ពី​ម្សៅ tapioca មិន​ងាយ​រំលាយ​បានទេ ។ លើសពីនេះ​ទៀត អ្នកលក់​មួយចំនួន​ភ្នាក់ងា​កម្រាស់ ទៅលើ​គ្រាប់​គុជ​របស់​ពួកគេ ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​ទាំងនោះ​កាន់តែ​ក្រ​ម៉ៅ ប៉ុន្តែ នេះ​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ធ្ងន់ ប្រសិនបើ​វា​ត្រូវបាន​ប្រើប្រាស់​យ៉ាងច្រើន​នោះ ៕​

Leave a Reply

Your email address will not be published. Required fields are marked *