ពិត​ទេ​! ដែល​កូនកំលោះ​កូនក្រមុំ​១​គូ​នៅ​ព្រៃវែង រៀប​ការយក​រោងចក្រ​ឡឥដ្ឋ​ធ្វើ​រោង​ពិធី​ជំនួស និង​សូម្បី​គ្មាន​….

​រូបថត​២​សន្លឹក​របស់​កូនកំលោះ​កូនក្រមុំ​១​គូ នៅ​ខាង​អ្នក​លឿង ខេត្តព្រៃវែង រៀបការ​គ្មាន​អ្នក​កំដរ និង​សូម្បី​រោងការ​តុបតែង​ឲ្យ​បាន​សមរម្យ ដោយ​យក​សិប្បកម្ម​ឡឥដ្ឋ​ដែលជា​ទីកន្លែង​ធ្វើការ​រ​បស់​ពួកគេ​ជំនួស​ឲ្យ​រោងការ​ដ៏​កំសត់ ដែល​នៅតែ​កំពុង​ត្រូវបាន​ចែករំលែក​តៗ​គ្នា បានធ្វើ​ឲ្យ​មានការ​រំជួលចិត្ត អាណិត​ខ្លោចចិត្ត​តែម្តង ពី​សំណាក់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ។​

​ប៉ុន្តែ បើទោះជា​បែបនេះ​ក្តី គេ​ឃើញថា មាន​បងប្អូន​មហាជន​យ៉ាងច្រើន បាន​ចូល​ខ​មិន​ដោយ​សម្តែង​នូវ​ការលើកទឹកចិត្ត ជាពិសេស​ជូនពរ​ដល់​អ្នក​ទាំងពី​រ ជួបតែ​ស​ភ​មង្គល​ក្នុង​ជីវិត​ប្តី​ប្រពន្ធ​ចាប់ពីពេលនេះ​រហូត ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើ​ចែករំលែក​តៗ​គ្នា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​មង្គល​ការកូន​ក​ម្លោះ​កូនក្រមុំ​ដ៏​កម្សត់ មួយគូ គ្មាន​រោងការ​ដាក់តាំង និង​គ្មាន​កូន​កំដរ​ដូច​គេ​ឡើយ នៅ​អ្នក​លឿង ខេត្តព្រៃវែង យក​រោងចក្រ​ឡឥដ្ឋ​ធ្វើជា​រោងការ ពិតជា​សម្ស​ត់​ណាស់ ..!

​កម្សត់​ពេក​ហើយ​សំរាប់​អា​ពា​ពិពាហ៍​របស់​ប្អូន​ទាំងពីរ​គ្មាន​រោងការ​នឹង​គេ ហើយ​យក​ឡ​ផលិត​ឥដ្ឋ​ជា​រោង​ការបស់​ប្អូន​ទាំងពីរ សូ​ុ​ម​កុំ​តូចចិត្ត​អី​ណា តែ​យ៉ាងហោចណាស់​ក៏​ពួក​ប្អូន​ទាំង​ពីរបាន​គោរព​ប្រពៃណី​ខ្មែរ​យើង ទោះបីជា​ពិធី​នេះ​វា​មិនបាន​ធំដុំ​ល្អ​ដួច​គេ តែ​ប្រពៃ​ណាស់​សំរាប់​ប្រពៃណី​ខ្មែរ​យើង សូម​ជួន​ពរ​ប្អូន​ទាំងពី​ទ​ទួ​
​ល​បាន​សុភមង្គល​រហូត​និង​រកស៊ី​មានបាន​….!» ។​

​ដោយឡែក បើ​យើង​នឹក​ដល់​មង្គលការ​ស្រដៀង​គ្នា​នេះ​ផងដែរ នោះ​ក៏មាន​គូស្នេហ៍​ប៉ុន្មាន​គូ​កន្លង​ទៅមុនៗ គឺ​រឹតតែ​កំសត់​ជាងនេះទៅទៀត ។ ភ្ជាប់​ជាមួយ​រឿងនេះ​ផងដែរ នោះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ក៏បាន​យក​រូបថត​សម្តេច​ទាំងពីរ​ដែល​ទើប​ផ្តល់​ពរជ័យ​សិរី​មង្គល​ដ៏​ឧ​ត្ត​ង​ឧ​ត្ត​ម ចូលរួម​មង្គលការ​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ធៀប​នឹង​រូបថត​គូស្នេហ៍​ក្រីក្រ​១​គូ​រៀបការ​ដ៏​សែន​កំសត់ ក្នុង​បំណង​ចង់​ឲ្យ​សម្តេច​ទាំងពីរ​មេត្តាជួយ​ឧបត្ថម្ភ​ដល់​កូនចៅ​ក្រីក្រ​ផង ៕​

Leave a Reply

Your email address will not be published. Required fields are marked *