ថ្មី​ទៀតហើយ​! ស្លាក​យីហោ​ចិន​មួយកន្លែង​នៅ​ផ្លូវ​អូរ​១ (​ក្រុងព្រះសីហនុ​) សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ​ដាច់​ដៃ​ដាច់​ជើង​កាន់តែ​គ្មាន​ច្បាប់ទម្លាប់… 

​ករណី​ស្លាក​យីហោ​របស់​ជនជាតិ​ចិន ដែល​រកស៊ី​ស្រុក​ខ្មែរ ជាពិសេស​កើតឡើង​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ តែង​បង្ក​ឲ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង ព្រោះតែ «​អក្សរ​ខ្មែរ» លើ​ស្លាក​ទាំងនោះ​អាន​ពុំ​ដាច់ មិនដឹងថា​ចង់​និយាយ​អំពី​អ្វី​…! ។​

​ជាក់ស្តែង ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​បាន​ចែករំលែក​ឲ្យ​ដឹង​ទៀតហើយ នូវ​ស្លាក​យីហោ​ចិន​មួយកន្លែង ដែល​សរសេរ​រ​ជា​អក្សរ​ខ្មែរ​យូ​នី​កូដ​ដាច់​ដៃ​ដាច់​ជើង​ញ៉េ​រ​ញ៉ៃ​តែម្តងៈ «​ម​ជ្ ឈម​ណ្ ឌ​ល​…» ។ ទោះយ៉ាងណា អក្សរ​ទាំងនោះ​ត្រូវបាន​គេ​ព្យាយាម​អាន​ថា​៖ «​មជ្ឈមណ្ឌល​បោះ​ដុំ​ខ្សែក​រមាស ហ័​រ ឡុង កំពុងសោម​» ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឡេង ស៊ បាន​សរសេរ​រៀបរាប់​ធ្ងន់ៗ​ថា​៖ «​ស្លាក​យីហោ​នានា​ដែលជា​ម្ចាស់​ជា​ជនជាតិ​ចិន​បេ​ី​ករក​សុ​ី​ហេ​ី​យ​ធ្វេ​ី​លក់​អោយ​គ្នា​វា ខ្ញុំ​ហៅថា​កូនកញ្ច្រែង ដែល​កញ្ច្រែង​ទាំងនេះ​កំពុង​រីក​ដុះ​ដោល​មាន​រាប់ពាន់​កញ្ច្រែង​នៅក្នុង​ខេត្ត​យេ​ី​ង​នាពេល បច្ចុប្បន្ន រីឯ​កន្លែង​ធ្វើ​ស្លាក​យីហោ​នោះ ខ្ញុំ​ហៅថា​មេ​កញ្ច្រែង​ធំ ដែលមាន​ប្រហែលជា​៥​ទៅ​៦​ទេ​នៅក្នុង​ខេត្ត​យេ​ី​ង ចុះបើ​ចាប់​មេ​កញ្ច្រែង​ធំ​តើ​នៅមាន​កូនកញ្ច្រែង​ដែល​រញ៉េរញ៉ៃ​នេះ ទៀត​ទេ​….????

(​កូនកញ្ច្រែង តាម​បណ្ដោយ ផ្លូវ​អូរ​១)

​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​ហៅ​ស្លាក​យីហោ​ដែល​ខុស​មិនដឹង​ក្បាល​កន្ទុយ​ទាំងនេះ​ថា កញ្ច្រែង​

​សូម​អរគុណ​» ។​

​តាម​ម្ចាស់​គណនី​ខាងលើ នោះ​ស្លាក​យីហោ​សរសេរ​គ្មាន​ដឹង​ក្បាល​កន្ទុយ​ទាំងនេះ ពុំមែន​ខ្មែរ​អ្នកធ្វើ​ទេ តែ​ជា​ស្នាដៃ​របស់​ជនជាតិ​ចិន​ទាំងនោះ បង្កើតឡើង​ដោយ​ខ្លួនឯង​ពួកគេ​ប៉ុណ្ណោះ ៕

​ចុះ ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ ?

Leave a Reply

Your email address will not be published. Required fields are marked *