មហា​សំណាង​! ទៅ​នេសាទ​ត្រី បែរជា​ស្ទួ​ច​ជាប់​…​អណ្តើក​ស្ពាន់ មានតម្លៃ​ដ៏​មហាសាល​ទៅវិញ​

​កសិករ​ម្នាក់​បានចេញ​ទូក​ទៅ​ស្ទួ​ច​ត្រី​នៅ​ទន្លេ អាន​ឌួង ប្រទេស​ចិន ។ គាត់​ស្ទួ​ច​ស្ទើរ​មួយ​ព្រឹក​ពុំបាន​ត្រី​ប៉ុន្មាន​ឡើយ
។ នឿយហត់​ផង អស់សង្ឃឹម​ផង គាត់​លើក​ដង​ស​ន្ទួ​ច​បំរុង​វិល​ទៅផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទាក់​នឹង​របស់​អ្វីមួយ ក៏​ប្រឹង​ទាញ​ឡើង ។ អ្វីដែល​គាត់​ឃើញ​ពុំមែន​ជា​ត្រី​នោះទេ តែ​វា​ជា​អណ្តើក​១​ក្បាល​ធ្វើ​ពី​…​ស្ពាន់ ។​

​អណ្តើក​នេះ​ពិតជា​ពិសេស ព្រោះ​ក្រៅពី​ធ្វើ​ពី​ស្ពាន់​នោះ នៅលើ​ស្នូក​របស់​វា​មាន​ព្រួញ ៤ ដោត​ជាប់ ។ ងឿងឆ្ងល់​ពន់ពេក ក៏​យកទៅ​ជួបនឹង​អ្នកជំនាញការ ។ ក្រោយ​ការសិក្សា​យ៉ាង​ម៉ត់ចត់​នោះ គេ​ប្រាប់ថា វា​ជា​អណ្តើក​ត្រូវបាន​ផលិត​តាំងពី ៣០០០ ឆ្នាំ មុន ហើយ​ថែមទាំង​មាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថែមទៀត ។​

​កំណត់ត្រា​សរសេរថា កាលពី ៣០០០ ឆ្នាំ មុន អ្នកជំនួញ​ត្រកូល​វ៉ាង បានសម្លាប់​អណ្តើក​ធំ​មួយ​ក្បាល​នៅ​ទន្លេ អាន​ឌួង ។ វា​មាន​ទម្ងន់​រាប់រយ​គីឡូក្រាម​ឯណោះ ។ នៅលើ​ស្នូកអណ្តើក​មាន​សរសេរ​អក្សរ​២​ជួរ បញ្ជាក់បន្ថែម​ពី​រឿងនេះ ។ តាម​នោះ ឈ្មួញ​ត្រកូល វ៉ាង ក៏បាន​បាញ់​ព្រួញ​មួយ ហើយ​កូនចៅ​របស់គេ​បាន​បាញ់​បន្ថែម​ព្រួញ​៣​ទៀត ។​

​ព្រោះ​ខ្លាច​បណ្តាសារ ទើប​ពួកគេ​បាន​ផលិត​អណ្តើក​ស្ពាន់​នេះ​ឡើង រួច​យកទៅ​ទម្លាក់​ក្នុង​ទន្លេ ហើយ ៣០០០ ឆ្នាំក្រោយ វា​ត្រូវបាន​កសិករ «​មហា​សំណាង​» ម្នាក់​ស្ទួ​ច​បាន ។​

​គេ​ពុំបាន​បញ្ជាក់​ពី​តម្លៃ​របស់​វា​ឡើយ ប៉ុន្តែ ជាមួយ​អាយុកាល ៣០០០ ឆ្នាំ នោះ​វា​ពិតជា​សម្បត្តិ​មហាសាល​រួចស្រេច​បាត់ទៅហើយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *