​ផ្អើល​ពេញ​យន្តហោះ ខណៈ​បុរស​ម្នាក់ Zoom ថត​យក​រូបភាព​មួយ ស្រាប់តែ​ស្រែក​ភ្លាត់​សម្លេងៈ «​អ្នកណា​កំពុង​ឈរលើ​ពពក​» !?

​បុរស​សញ្ជាតិ​អាមេរិក បានធ្វើ​ដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​តាម​ជើងហោះហើរ​របស់​ទ្វីបអឺរ៉ុប ។ គាត់​ឮ​គេ​ជជែក​គ្នា​ពីអ្វីៗ​ដែល​សម្លឹង​ឃើញ​តាម​បង្អួច គាត់​ក៏​លើក​ម៉ាស៊ីន​ថត រេ​ចុះឡើង​ដើម្បី​ផ្តិត​យក​ទេសភាព​លើ​អាកាស ។​

​អ្វីៗ​ដែល​គាត់​ឃើញ ហើយ​ថត​ជាប់​នោះ បានធ្វើ​ឲ្យ​គាត់​ស្រែក​ឡើង​ភ្លាត់​សម្លេង​ថាៈ «​អ្នកណា​គេ​ឈរលើ​ពពក​នោះ​!» ។ ពួកគេ​នាំគ្នា​មើល ហើយ​និយាយថា វា​ហាក់ដូចជា​ក្រុមគ្រួសារ​មួយ​មាន​មនុស្ស​ធំ​២​នាក់ និង​ក្មេង​២​នាក់ ។​

​សាក្សី​ទាំងឡាយ​លើ​ជើងហោះហើរ សុទ្ធតែ​ឲ្យ​ដឹងថាៈ «​ខ្ញុំ​ពិតជា​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​នេះ​! ពិតជា​មានគ្រួសារ​១​កំពុង​ដើរ​លើ​ពពក​! ពុំ​អាច​ជឿ​ទេ ព្រះ​អើយ​!» ។​

​មនុស​ជាច្រើន​ថា នេះ​ជា​អម្បូរ​មនុស្ស​មកពី​ភព​ដទៃ​ហើយ​! ។ គេហទំព័រ disclose.tv ថា ករណីនេះ ក៏ត្រូវ​បាន​ថត​ដោយ​បណ្តាញ UFO របស់​អាមេរិក (MUFON) ។

​អ្នកជំនាញការ​បាន​លូកដៃ​ចូល ហើយ​អះអាងថា រូបភាព​នេះ ពុំមាន​អន្តរាគមន៍​ពី Photoshop ទេ ។ តែ​យ៉ាងណា​នោះ គេ​មិនមាន​យោបល់ ។​

​ប៉ុន្តែ ឆ្នាំមុន ក៏មាន​អ្នកដំណើរ​ម្នាក់​មកពី Ireland ទៅកាន់​អូស្ត្រាលី លើ​ជើងហោះហើរ Easy Jet ក៏​ថត​បាន​នៅ​រយៈកម្ពស់​ប្រមាណ 30.000 feet (9.150m) នូវ​មនុស្ស​យន្ត​ម្នាក់ -​ដើរ​លើ​ពពក ។ រូបភាព​នេះ​មាន​សាក្សី​ពី​សំណាក់​អ្នករួមដំណើរ​នៃ​ជើងហោះហើរ​នោះ​ផងដែរ ។​

​ពិភពលោក​ពិតជា​មាន​អាថ៌កំបាំង​ច្រើន ដែល​វិទ្យាសាស្ត្រ​របស់​មនុស្ស ពុំទាន់​មាន​សមត្ថភាព និង​បកស្រាយ​បាន ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *