ប្រជា​នេសាទ​វៀតណាម ដាក់​មោង​ជាប់​ត្រី​ម្យ៉ាង​ស្រដៀង​ត្រី​ផ្សោត តែ​អត្តសញ្ញាណ​ពិត​ពុំទាន់​ដឹង​ច្បាស់​….(​វីដេអូ​)

​ព្រឹក​ថ្ងៃទី​១៥ ឧសភា នេះ មនុស្សម្នា​ជាច្រើន​បាន​សំរុក​ទៅផ្ទះ​លោក Phan van Thai អាយុ ៤៩ ឆ្នាំ នៅ​ស្រុក Choloch ខេត្ត Bentre ដើម្បី​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​ត្រី​ចម្លែក​១​ក្បាលមាន​ទម្ងន់ 150 kg ប្រវែង 2,3 m គ្មាន​ឆ្មេ​ញ ក្បាល​មូល ហើយ​លើ​នោះ​មាន​រន្ធ​មួយ ។​

​តាម​ការសង្កេត​នោះ វា​មាន​ពណ៌​ខ្មៅ​ក្រិ​បរ​លោង​ស្រិល ក្នុង​ប្រអប់មាត់ គ្មាន​ឆ្មេ​ញ​ទេ ។​

​ម្ចាស់​ត្រី​ប្រាប់ថា វេលា​ម៉ោង ១៤ និង ០០ នាទី រសៀល លោក និង​ភរិយា​បាន​ទៅ​ពិនិត្យមើល​មោង ដែល​បាន​រាយ​នៅត្រង់​ស្ពាន​កូ​ចៀន (co chien) ក៏​ឃើញ​មោង​កន្ត្រាក់​ខ្លាំង​គិតថា ប្រាកដជា​ជាប់​ត្រី​ធំ ។ តែដោយសារ​វា​ធំ​ពេក គាត់​ក៏​មូរ​មោង ហើយ​អូស​ត្រឡប់មកផ្ទះ ។​

​ពេល​លា​មោង​ចេញ គ្មាន​អ្នកណា​ស្គាល់​ថា ជា​ត្រី​អ្វី​ទេ ម្នាក់​ថា​អីចេះ ម្នាក់​ថា​អីចុះ គាត់​ក៏​យក​ទឹកកក​មក​ក្លាស្សេ ។ យុវជន​មួយចំនួន​បាន​ស្វែងរក​តាម​បណ្តាញ​សង្គម​អ៊ិន​ធើរ​ណែ​ត ហើយ​ថា​ប្រហែលជា​ត្រី​ផ្សោត​កណ្តុរ (Phocoenidae) ដ៏​កម្រ ប្រឈម​នឹង​ការ​ផុត​ពូជ​ហើយ ។​

​យ៉ាងណា មិនទាន់មាន​អ្នកវិទ្យាសាស្ត្រ​ឆ្លើយ​ប្រាប់​ទេ ខណៈ​ម្ចាស់​របស់​វា​អង្គុយ​ហួសចិត្ត ហើយ​ពោលថាៈ បើ​មិនដឹង​ត្រី​អ្វី​ផង​នោះ ខ្ញុំ​មិន​ព្រលះ​សាច់​លក់​ដាច់ខាត តែបើ​មាន​អ្នកទិញ​ទាំងមូល ខ្ញុំ​នឹង​លក់​! ៕ នារ​តី​

Leave a Reply

Your email address will not be published. Required fields are marked *