ចង់​បើក​មុខរបរ​ថ្មី គប្បី​ចេះ​ឲ្យ​ច្បាស់ រីឯ​អ្នកប្តឹង​គេ​ក៏ត្រូវ​មើលខ្លួន​ឯង​សិន ពុំនោះសោត​ទាំងសងខាង​បាន​ត្រឹម​…​ខ្មាស​គេ​!!

​មង្គលការ​ជា​ថ្ងៃ​សិរី​សួស្តី ថ្ងៃជ័យ​របស់​គូស្នេហ៍​ទាំងឡាយ ។ មិន​ថា អ្នកណាៗ ក៏​ចង់​បន្សល់ទុក​រូបថត Clip ជា​អនុស្សាវរីយ៍ ។ កូនកំលោះ​កូនក្រមុំ​ភាគច្រើន​នៅ​ស្រុក​គេ គឺ​នៅ​ជួយ Studio ឲ្យ​ថត ។​

​សំណាង​មិនល្អ​! កូនក្រមុំ​ត្រកូល​ហ៊ី នៅ​ចិន (​តៃវ៉ាន់​) សុខចិត្ត​ចំណាយលុយ ១១០.០០ យន់ (​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​) ជួយ​ឲ្យ​គេ​ថតរូប​ទុក ។​

​ស្មាន​ពុំ​ដល់​ថា អាល់​ប៊ុ​ម​ដែល Studio ប្រគល់​ឲ្យ​នោះ​មើលទៅ​គ្មាន​ភាពរស់រវើក​ស្រស់ស្អាត គឺ «​ត្រជាក់​ស្រេ​ប​» ដូច «​ខ្មោច​» អីចឹង ។​

​នាង​សំណូមពរ​ឲ្យ​ថត​សារជាថ្មី តែ Studio ទើប​បើក​ថ្មី​នោះ សុំ​ប្រាក់​បន្ថែម ៣០% នាង​ក៏​ងាក​ទៅ​ជួល Studio មួយទៀត ថត​ដោយ​ចំណាយ​អស់​ជិត ១​ម៉ឺន​ដុល្លារ ទៀត ។​

​រួចហើយ នាង​ងាក​ប្តឹង ទាម​ទារជំងឺចិត្ត​បំណង​យកមក​ទូទាត់​សង​ថ្លៃឈ្នួល Studio ទី​២ ។ Studio នោះ​ប្រាប់ថា គេ​បាន​ប្រឹង​កែសម្រួល​រូប​យ៉ាងណាក្តី ក៏​នាង ហ៊ី ពុំ​ព្រម​ទទួលយក​ដែរ ។ ចុងក្រោយ ក៏​សុខចិត្ត​សង ៧០០០ យន់​វិញ (​ជាង ១​ពាន់​ដុល្លារ​) ។​

​នាង​បន្ត​ប្តឹង​ទៀត​ពី​រឿង Studio នេះ​បាន​បង្ហោះ​រូបភាព​របស់​នាង​ដោយ​ពុំមាន​ការយល់ព្រម ។ ម្តងនេះ Studio វាយបក​ថា មុននេះ​នាង ហ៊ី បាន​បង្ហោះ​រូបភាព​ដែល​ខ្លួន​ថត ហើយ​ខ្លួន​បង្ហោះ​តាម​ក្រោយ​ទេ ហេតុនេះ ពុំមាន​ភស្តុតាង​អ្វី​ថា «​គេ​លួច​» ឬ «​បំពាន​សិទ្ធិ​» បុគ្គល​ឡើយ ។​

​ត្រឹមណេះ​ចុះ​! គ្រាន់តែ​ចង់​ផ្តាំ​ដល់​យុវជន​ទាំងឡាយ​ថា បើ​ចង់​ប្រកប​របរ​អ្វី​កុំ​ឲ្យ​មាន​បញ្ហា​នោះ គួរ​រៀនសូត្រ​ដក​ពិសោធន៍​ឲ្យ​បាន​ប្រាកដ​ក្នុង​ចិត្ត​របស់​យើង​សិន ពុំនោះសោត​….៕ ពាយព្យ​

Leave a Reply

Your email address will not be published. Required fields are marked *