ពស់វែករនាម​ទម្ងន់ 60 kg ១​គូ ប្រវែង 7 m នឹងត្រូវ​រឹបអូស ព្រោះ​វា​ជា​ប្រភេទ​សត្វ​ប្រឈម​នឹង​ការ​ផុត​ពូជ (​វីដេអូ​)

​ម្សិលមិញ KSN បាន​ចុះផ្សាយ​ពី​ព័ត៌មាន​ក្រុមហ៊ុន​មួយ ដែល​កំពុង​រៀបចំ​ការ​ដ្ឋា​ន​សាងសង់​រោងចក្រ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ជើងភ្នំ «​ហាមឃាត់​» នៃ​ខេត្ត អាំ​យ៉ាង ប្រទេស​វៀតណាម ហើយ​បាន​ប្រទះ​និង​ចាប់បាន​ពស់វែក​១​គូ​យ៉ាង​ធំ ព្រមទាំង​កូនៗ​វា​មួយចំនួន​ទៀតផង ។​

​ក្រោយពេល​ចាប់បាន ក្រុមហ៊ុន​បាន​យក​វា​ទៅ​តំបន់​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ «​នឹក​យ៉ុ​ប​» ទុក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​… ។​

​ប៉ុន្តែ នៅ​ថ្ងៃទី​១៥ ឧសភា នេះ ក្រុម​ការពារ​ព្រៃ និង​អភិរក្ស​ធម្មជាតិ​របស់​ខេត្ត បាន​ចុះ​ធ្វើការ​រឹបអូស ហើយ​ព្រោះថាៈ «​ទ្រង់​រនាម​ជាស​ត្វ​កម្រ​ក្នុង​ប្រភេទ 1b ដែល​គេ​ហាមឃាត់​មិន​ឲ្យ​ចាប់ ជួញដូរ​ក្នុង​គោលបំណង​ពាណិជ្ជកម្ម ។ អ្នកណា​ក៏ដោយ បើ​ចង់​ចិញ្ចឹម​ត្រូវសុំ​ការអនុញ្ញាត​ច្បាប់​ពី​ផ្នែក​អភិរក្ស​» ។​

​ឥឡូវ គេ​កំពុង​រៀបចំ​ឯកសារ និង​ដឹកជញ្ជូន​ទៅ​ប្រគល់​ឲ្យ​ជ​ម្រំ​អ​សិរ​ពិស ដុង តឹ​ម គ្រប់គ្រង​ចិញ្ចឹម​វិញ ៕​

Leave a Reply

Your email address will not be published. Required fields are marked *