គ្រាន់តែ​ដឹងបាន​ហើយ កុំ​យកតម្រាប់​តាម ប្រយ័ត្ន​បាប​ចុះ​….​នរក​ណា៎​!

​បុរស​សញ្ជាតិ​បរទេស​ម្នាក់ មាន​គណនី​ឈ្មោះ Reddit គឺ Assholeguy បាន​ចែករំលែក​ពី​ជីវិត​កូនប្រសារ​ជន​ជាតិចិន​របស់ខ្លួន ។ គាត់​ថា ពុក​ម៉ែ​ក្មេង​របស់គាត់​ពិតជា​បូរាណ​ពេក​ហើយ ។​

​គាត់​ពោល​៖ ពួកគេ (​ឪពុក​ម្តាយក្មេក​) មក​ផ្ទះ​ខ្ញុំ​លេង​ពុំដែល​ប្រាប់​មុន​ទេ ។ ខ្ញុំ​ពុំដែល​បាន​សំរាក គ្រា​ដែល​ម្តាយក្មេក​ខ្ញុំ គាត់​រអ៊ូរទាំ​ពីនេះ​ពី​នោះ​ពុំ​ចេះ​ឈប់ ។ ខ្ញុំ​លែងមាន​ជីវិត​ឯកជន​ក្នុង​គ្រួសារ ខណៈ​ភរិយា​ខ្ញុំ​គាត់​យល់​តែ​គាត់ ធ្វើ​មិនដឹង ព្រោះ​ពុំ​ហ៊ាន​និយាយ​ត្រង់ៗ​ប្រាប់​ឪពុកម្តាយ ។​

​មុននេះ​ប៉ុន្មាន​ខែ ខ្ញុំ​សង្កេតឃើញ​គាត់​ខ្លាច​ពីងពាង​ណាស់ ឲ្យ​តែ​ឃើញ គឺ​គាត់​ចលាចល គ្រវែង​របស់របរ​ចោល​ហើយ ។​

​ខ្ញុំ​ក៏​គិតថា នឹង​ទិញ​ពីងពាង Tarantula មក​ចិញ្ចឹម «​កំសាន្ត​» តែ​គោលដៅ​ពិត គឺ​ព្រោះតែ​ម្តាយក្មេក​ខ្ញុំ​… ។​

​លទ្ធផល​ពិតជា​ដូច​ការរំពឹងទុក គាត់​ពុំ​សូវ​ជា​មក​ញឹកញាប់​ដូច​មុន ហើយក៏​មិន «​រើកកាយ​» ទៀត ។ ឪពុកក្មេក​ខ្ញុំ​នៅតែ​មកលេង​ធម្មតា ប៉ុន្តែ គាត់​ជាម​នុស្ស​ស្ងប់ស្ងាត់ ។​

​យ៉ាងណា ក៏​ខ្ញុំ​មាន​អារម្មណ៍មិនល្អ ចំពោះ​ទង្វើ​របស់ខ្លួន ពិសេស​ពុំ​និយាយ​ត្រង់​ប្រាប់​ភរិយា តែ​ខ្ញុំ​គីត​ថា នាង​បន្តធ្វើ​មិនដឹងមិនឮ​ប៉ុណ្ណោះ ។​

​នេះ​ជា​គំនិត​ពុំ​ទៀងត្រង់​មួយ​របស់ខ្ញុំ​! ប៉ុន្តែ សួរថា តើ​មាន​វិធី​អ្វី​ផ្សេង​ទៅ​! បើ​អ្នកណា​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង​!! ៕ Assholeguy (Reddit) នារ​តី​

ពីងពាង​ពូជ Tarantula ធំ តែ​មាឌ តែ​ពិ​សវា​មិនជា​ខ្លា​មង កំពុង​ពេញនិយម​សំរាប់​អ្នក​ចិញ្ចឹម​កំសាន្ត​

Leave a Reply

Your email address will not be published. Required fields are marked *