ការប្រកួតបោកចម្បាប់ ត្រូវបញ្ចប់កណ្តាលទី ព្រោះអាប៊ីតរង១ជើងបែក….ថ្គាម! (វីដេអូ)
តាម Daily Mail បានចុះផ្សាយនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៩ ឲ្យដឹងថា អាជ្ញាកណ្តាលឈ្មោះ Angel Melian ដែលត្រូវបានគេអញ្ជើញឲ្យធ្វើអាប៊ីតក្នុងការប្រកួតបោកចម្បាប់ Canarian នៅប្រជុំកោះ Ternerife ប្រទេសអេស្បាញ ។
ខណៈពេលគូប្រកួតកំពុងប្រយុទ្ធនោះ អាជ្ញាកណ្តាលបានចូលកៀក បំណងពិនិត្យស្ថានភាពឲ្យច្បាស់ដើម្បីកាត់ក្តី ។ ប៉ុន្តែ ទោះបីបានមើលឃើញភាគីម្ខាងចាប់លើកម្ខាងទៀតបោក គាត់ស្ទុះថយ តែពុំទាន់! ។
មួយជើងរបស់កីឡាករដែលត្រូវគេបោក បានរលាស់ចំថ្គាមរបស់គាត់ ធ្វើឲ្យបែកតែម្តង ។ ឥឡូវ លោកកំពុងផឹកថ្នាំបំបាត់ការឈឺចាប់ រង់ចាំ «ឡើងជ្រុញ» ដើម្បីវះកាត់ ៕ នារតី
Loading...
Loading...