ពិតជា​កម្រ​ឃើញ​! យប់មិញ ប៊ូ​ខាវ សាក​ក្បាច់គុន​ជាមួយ​ជើង​ខ្លាំង សែន​ឆ័យ ប្រើកែង ជង្គង់ ពិសេសកាប់ចានកញ្ចឹងៗ.ក យ៉ាងសាហាវ!! (​វីដេអូ​)

​ប្រិយមិត្ត​ជាច្រើន ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់ ប្រាកដជា​បាន​ស្គាល់​រួចហើយ ចំពោះ​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​រូបនេះ គឺ​កីឡាករ Senchai ដែល​ធ្លាប់​ផ្តួល​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​យើង​កីឡាករ ផល សោ​ភ័​ណ្ឌ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ នៅក្នុង​ការប្រកួត Thai Fighter ក្នុងប្រទេស​ថៃ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៦ ។​

​ដោយឡែក កាលពី​យប់មិញ​នេះ តាមរយៈ​ផេ​ក​របស់​ក្លឹប Yokkao បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព សែន​ឆ័យ និង​ប៊ូ​ខាវ សម​ក្បាច់គុន​លើស​ង្វៀន ដោយ​ប្រើ​កណ្តាប់ដៃ និង​រន្ទះ​ជើង​ធ្ងន់ៗ​ទៅលើ​គ្នា ធ្វើ​ឲ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ជាខ្លាំង ព្រោះថា គេ​កម្រ​ឃើញ​អ្នក​ទាំងពីរ​ប៉ះគ្នា​បែបនេះ​នោះទេ ៕

​គួរបញ្ជាក់​ផងដែរ ស្តេច​ប្រដាល់​ថៃ ប៊ូ​ខាវ ទើបតែ​មក​ប្រកួត​នៅក្នុង​ស្រុក​ខ្មែរ​កាលពីពេល​ថ្មីៗ​នេះ ដោយ​យកឈ្នះ​កីឡាករ​កុង​ហ្គោ Chris Ngmbi អោយ​ចុះចាញ់​ការប្រកួត​នៅក្នុង​ទឹក​ទី ១ ក្នុង​កម្មវិធី Mas Fight Cambodia ៕​

Loading...

  

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *