ចូលរួម​អបអរសាទរ​ផង​! អតីត​កីឡាការិនី​តៃ​ក្វាន់​ដូ​កម្ពុជាម្នាក់ ក្លាយជា​អាជ្ញាកណ្តាល​អន្តរជាតិ​

​នៅមុននេះ​១​ម៉ោង ថ្ងៃទី​៣១ តុលា តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​កលោក ស សុខា (Sar Sokha) បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ពលរដ្ឋ​ខ្មែរ​មួយរូប ខ្ញុំ​ពិតជា​មោទនភាព​ណាស់ ដែល​អតីត​កីឡាការិនី​តៃ​ក្វាន់​ដូ​ខ្មែរ​យើង​មួយរូប គឺ​អ្នកស្រី ឈឿង ពុទ្ធា​រី​ម ត្រូវបាន​សហព័ន្ធ​កីឡា​ហុក​គី​អាស៊ី ជ្រើសរើស​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​អន្តរជាតិ ដើម្បី​ចូលរួម​កាត់សេចក្តី នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ នេះ ។​

​អតីត​កីឡាការិនី​តៃ​ក្វាន់​ដូ​កម្ពុជា អ្នកស្រី ឈឿង ពុទ្ធា​រី​ម ត្រូវបាន​ជ្រើសរើស​ជា​អាជ្ញាកណ្តាល​អន្តរជាតិ គឺជា​កិត្តិយស និង​ជា​មោទនភាព​ដ៏​អស្ចារ្យ​មួយទៀត​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ សបញ្ជាក់​ថា កីឡាករ កីឡាការិនី​កម្ពុជា ក៏ដូចជា វិស័យ​កីឡា​នៅ​កម្ពុជា មិន​ចាញ់​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ឡើយ ។​» ៕​

Loading...

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *