ស្ងាត់ៗ​!! អតីត​កំពូល​ជើង​ខ្លាំង​កីឡាករ​ប្រដាល់​២​រូប ត្រូវគេ​ប្រទះឃើញ​​ស្ថិត​ក្នុង​ឯកសណ្ឋាន​​យោធា​ និងមានស័ក្តិពាក់….

​អតីត​កីឡាករ​លំដាប់​កំពូល​គីឡូ​ធ្ងន់​ដ៏​ល្បី​២​រូប គឺ​លោក អេ ភូ​ថង បច្ចុប្បន្ន ក្លាយជា​គ្រូបង្វឹក និង​ជា​អាជ្ញាកណ្តាល ត្រូវបាន​គេ​ប្រទះឃើញ​លោក​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​យោធា និង​ពាក់​ស័​ក្កិ​៤ ។ ចំណែក​អតីត​កីឡាករ វ៉ន វីវ៉ា ក្លាយជា​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី ត្រូវបាន​ប្រទះឃើញ​លោក​ក៏​ស្ថិតក្នុង​ឯកសណ្ឋាន​យោធា ពាក់​ស័ក្តិ​១ ផងដែរ ។​

​គួរ​ឲ្យ​កត់សម្គាល់ ក្រៅពី​អតីត​កំពូល​កីឡាករ​ទាំងពីរ​ខាងលើ ដែល​គេ​ប្រទះឃើញ​នៅក្នុង​កម្មវិធី​ចូលរួម​កិច្ចប្រជុំ ត្រួតពិនិត្យ​ចំនួន​ទ័ព​ប្រចាំ​ខែតុលា និង​ដាក់​ទិសដៅ​អនុវត្តន៍​ការងារ​បន្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តែម មុ​ឺ​ន នាយក​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) នោះគេ​ក៏​សង្កេត​ឃើញវត្តមាន​អតីត​កីឡាករ​ជំនាន់​មុន​២​រូប​ទៀត​គឺ​៖ នួន បូរ៉ា (​ក្លាយជា​អាជ្ញាកណ្តាល​) និង ពេជ្រ សុផាន់ (​ក្លាយជា​អាជ្ញាកណ្តាល​) ក៏​ស្ថិតក្នុង​ឯកសណ្ឋាន​ជាម​ន្ត្រី​យោធា​ផងដែរ ។​

​សូម​ជម្រាប​ឲ្យ​ដឹងផង​ដែរ​ថា លោក អេ ភូ​ថង ដែលមាន​ក្លឹប​ប្រដាល់​ឈ្មោះ «​អេ​ផូ​ថង​កីឡា​» បច្ចុប្បន្ន មានកូន​ប្រុស​ស្រី​៣​នាក់​ពេញកំលោះ​ក្រមុំ​អស់ហើយ គឺមាន​ដូចជា​៖ អេ​យ៉ា​នុត ភូ​ថង អេ​វិ​រៈ​ខាំ​ឈិ​ត ភូ​ថង (​ម៉ឺន មេ​ឃា​) និង អេ​អាំ​ម៉ា​រី​ន ភូ​ថង កំពុង​ស្នង​តំណែង​លោក ។ ចំណែក​លោក វ៉ន វីវ៉ា វិញ ដែល​បាន​ចាក​ចេញពី​ពិភព​កីឡាប្រដាល់​នេះ ទៅ​ប្រកបមុខរបរ​ជា​អ្នកបើក​តាក់ស៊ី បាន​រៀបការ​ជាមួយ​អ្នកនាង ស៊ន ដា​វីន ដែល​ត្រូវជា​បងស្រី​បង្កើត​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​បច្ចុប្បន្ន​លោក​បង្កើត​បានកូន​២​នាក់​ហើយ ៕​

Loading...

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *