ស្លុតរន្ធត់​! កីឡាករ​អាមេរិក​ម្នាក់ ត្រូវ​១​ដៃ​របស់​គូប្រកួត​សន្លប់​ស្តូកស្តឹង ៤​ថ្ងៃក្រោយ​ស្លាប់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ (​វីដេអូ​)

​នេះ​ជា​រឿង​ដ៏​មិន​នឹកស្មាន​ដល់​មួយ នៅពេល​ដឹងថា កីឡាករ​ប្រដាល់​អាមេរិក Patrick Day បាន​ស្លាប់​ដ៏​គួរ​ឲ្យ​តក់ស្លុត​ក្នុង​វ័យ ២៧ ឆ្នាំ បែបនេះ រយៈពេល​តែ ៤ ថ្ងៃ ប៉ុណ្ណោះ ក្រោយ​រូបគេ​រងរបួស​ខួរក្បាល ពី​ការប្រកួត​ជាមួយ​កីឡាករ Charles Conwell ។ នេះ​បើតាម​អ្នកផ្គត់ផ្គង់​លោក Lou DiBella បានប្រកាស​ពី​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ កាលពី​ថ្ងៃ​ពុធ (១៦ ខែតុលា​) ។​

​កីឡាករ Patrick ត្រូវបាន​ប្រកាសថា បាន​សន្លប់​បាត់ស្មារតី​ធំ​តែម្តង បន្ទាប់ពី​ត្រូវ​ដៃគូ​ផ្តួល​ក្នុង​ទឹក​ទី​១០ នៅក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ SBA Super Welterweight Title ក្នុង​ទីក្រុង Chicago កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុន ។​

​យ៉ាងណាមិញ សម្រាប់​កីឡាករ Charles Conwell វ័យ ២១ ឆ្នាំ ក្រោយពី​ទទួលដំណឹង​ថា​ដៃគូ​របស់ខ្លួន​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ ក៏បាន​បញ្ចេញ​សារ​សោកស្ដាយ​មួយ​ថា​៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​នោះទេ អ្វីៗ​គ្រប់យ៉ាង​គឺ​គ្រាន់តែ​ចង់​ឈ្នះ​ធម្មតា​ប៉ុណ្ណោះ​» ។​

Loading...

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា Patrick Day ធ្លាប់​ប្រកួត​បាន​ចំនួន ២២ ដង ឈ្នះ ១៧ ចាញ់ ៤ និង​ស្មើ​១ ។ ចំណែក Charles Conwell វិញ មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ ក្នុង​អាជីព​ប្រដាល់​១១​ប្រកួត​កន្លងមកនេះ ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *