ហួសចិត្ត​ខ្លាំងពេក ពេល​ដឹងថា​កីឡាករ ឡុង សុ​ភី ខំប្រឹង​ប្រកួត​រហូត​បាន​លេខ​១ តែ​ទទួលបាន​ប្រាក់រង្វាន់​ត្រឹម ៣០ ម៉ឺន​រៀល លោក ផែង វណ្ណៈ អាណិតអាសូរ​ឧបត្ថម្ភ​ចំនួន​….

​ថ្មីៗ​នេះ មានការ​រិះគន់​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​បានដឹងថា កីឡាករ​លំដាប់​ប្រទេស ឡង់ សុ​ភី ខំ​ប្រកួត​ឈឺ​សាច់​ស្ទើរ​សាច់​ស្ទើរ​ស្លាប់ រហូត​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ តែ​បែរជា​បាន​ប្រាក់រង្វាន់ ៣០ ម៉ឺន​រៀល ដូចដែល​លោក​ទទួលបាន​ពី​លទ្ធផល​ឈ្នះ​លេខ​១​កាលពី ១៥ ឆ្នាំ មុន​ដែរ ។​

​ក្នុងនោះ កីឡាករ​ជើង​ខ្លាំង ឡុង សុ​ភី បាន​បង្ហោះ​ប្រាប់​បងប្អូន​ឲ្យ​ដឹងថា​៖ «​ឆ្នាំនេះ​ខ្ញុំ​បាន​លេខ​១​ដូច​ឆ្នាំមុន នៅតែ​លុយ​៣០​ម៉ឺន​ការ​ខ្ញុំ​ប្រកួត​១៥​ឆ្នាំមុន ក៏​លេខ​១​បាន​៣០​ម៉ឺន តែ​១៥​ឆ្នាំនេះ​ក៏​៣០​ម៉ឺន​ខ្ញុំ​ខំ​ហើយ​បាន​លេខ​១​ហើយ អរគុណ​ច្រើនណាស់​បងប្អូន​» ។​

​ដោយឡែក លោក ផែង វណ្ណៈ វិញ ប្រហែលជា​លោក​ហួស​ចិត្តនឹង​ប្រាក់រង្វាន់​ខ្លាំងពេក​នេះ និង​ដោយមាន​ក្តី​អាណិតអាសូរ លោក​ក៏បាន​ផ្តល់ជូន​កីឡាករ ឡុង សុ​ភី នូវ​ទឹក​ចំនួន ៤០០ ដុល្លារ ដោយ​ភ្ជាប់​ជាមួយ​សារ​បញ្ជាក់ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ ខ្ញុំ​បានមក​ជួប​ប្អូន​កីឡាករ ឡុង សុ​ភី ផ្ដល់​ថវិកា ៤០០ ដុល្លារ ជូន​គាត់ ។ ក្នុងនោះ​ថវិកា​ខ្ញុំ ២០០ ដុល្លារ ថវិកា​ប្អូន​លីន ២០០ ដុល្លារ ។​

Loading...

​ប្រវត្តិ​ប្រដាល់​របស់គាត់​ពី​ឆ្នាំ ២០០៤ រហូតមកដល់​បច្ចុប្បន្ន ឈ្នះ មេដាយមាស ចំនួន ៩ មេដាយ​សំរឹទ្ធ ចំនួន ៣ និង ខ្សែក្រវ៉ាត់​ចំនួន ៨ តែ​តម្លៃ​ខ្លួន​បានតែ ៣០ ម៉ឺន​រៀល តែប៉ុណ្ណោះ ។ សហព័ន្ធ​កីឡាប្រដាល់​គួរ​ពិចារណា​អំពី​តម្លៃ​ខ្លួន​កីឡាករ​ឡេ​ី​ង​វិញ ។​» ។​

​ទាក់ទង​នឹង​រឿងនេះ មតិ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ក៏បាន​លើកឡើងថា​៖ «​កីឡាករ​លំដាប់​ជួរមុខ ក្លាយជា​អ្នករត់​មូ​តូ​ឌុប ឬ​តាក់​សុ​ី​ក៍​ព្រោះតែ​តម្លៃ​ខ្លួន​ទាប ហើយ​ពួកគាត់​តំណាងអោយ​ប្រទេសជាតិ​ផ្នែក​កីឡា​គុណ​ខ្មែរ​ទាំងមូល តែ​បែរជា​ចិញ្ចឹម​ក្រពះ​ខ្លួនឯង​និង​គ្រួសារ​យ៉ាង​លំបាក​ទៅវិញ គួរអោយ​អាណិត​ពួកគាត់​ណាស់​» ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *