ពិតជា​ពិសេស​ណាស់​! អាជ្ញាកណ្តាល​ដ៏​ល្បី Tony Weeks ដែល​ធ្លាប់​កាត់ក្តី​ឲ្យ ប៉ា​គី​អាវ​-​ផ្ល​យ នឹង​មក​កាត់ក្តី​នៅ MAS FIGHT KUN KHMER

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ សម្រាប់​បងប្អូន​មហាជន ពិសេស​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់ ខណៈពេល​ដឹងថា អាជ្ញាកណ្តាល​លំដាប់​ពិភពលោក គឺ​លោក Tony Weeks ដែល​គេ​ធ្លាប់តែ​ឃើញ​ជា​អ្នកកាត់ក្តី​លើស​ង្វៀន​សម្រាប់​កីឡាករ​ដូចជា​៖ Manny Pacquiao, Floyd Mayweather, Timothy Bradley និង​កីឡាករ​ល្បីៗ​លំដាប់​ពិភពលោក​ជាច្រើនរូប​ទៀត នឹង​មក​កាត់ក្តី​នៅ​សង្វៀន MAS FIGHT គុន​ខ្មែរ នៅ​កម្ពុជា នា​ថ្ងៃ​២៧ តុលា ខាងមុខនេះ​។​

​យ៉ាងណាមិញ តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​កម្មវិធី MAS FIGHT ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា បើតាម​រយៈ​ការរៀបចំ​របស់ MAS FIGHT ប្រចាំ​ហុងកុង នោះ​លោក Tony នឹង​មក​កាត់ក្តី​គូប្រកួត​លំដាប់​កំពូល​រវាង​កំពូល​កីឡាករ​ថៃ ប៊ូ ខាវ និង​កីឡាករ​ចិន យុ ប៊ិន តែ​១​គូ​នេះ​ប៉ុណ្ណោះ ។

​ប៉ុន្តែ ចំណែក​លោក Tony ផ្ទាល់​វិញ លោក​ចង់​ចូលរួម​ធ្វើ​អាជ្ញាកណ្តាល​យ៉ាងហោច​ក៏បាន​១​គូ​ទៀត​ដែរ ដោយ​លោក​បានធ្វើ​លិខិត​ស្នើសុំ​ទៅ MAS FIGHT ប្រចាំ​ហុងកុង​រួចហើយ ឲ្យ​ជួយ​ចរចារ​ឲ្យ​លោក​រូប​ចូល​កាត់ក្តី​ឲ្យ​គូ​សងសឹក​របស់​កីឡាករ​កម្ពុជា កែវ រំ​ចង់ និង​កីឡាករ​ថៃ ឆាង​ភឿ​ក ជេ​ស្តា មួយគូ​ទៀត ។ ប៉ុន្តែ យើង​ពុំទាន់​ដឹងថា​លទ្ធផល​យ៉ាងណា​នោះទេ ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *