ញាក់សាច់! អតីត​ម្ចាស់​ពាន UFC សម្ភាសន៍​លើ​ទូរទស្សន៍​សុខៗ ស្រាប់តែ​យកដៃ​ខ្វេះ​គ្រាប់ភ្នែក​ខ្លួនឯង ដើម្បី​បញ្ជាក់ថា​…. (​វីដេអូ​)

​ថ្មីៗ​នេះ ម្ចាស់​ពានរង្វាន់ UFC កិ​ឡាករ Michael Bisping បានធ្វើ​ឲ្យ​អ្នកទស្សនា​ឡើង «​ព្រឺក្បាល​» ព្រោះតែ​គាត់​ប​នាយ​កដៃ​ខ្វេះ​ភ្នែក​ខ្លួនឯង ក្នុង​កម្មវិធី Believe You Me ។​

​ជើងឯក MMA សញ្ជាតិ​អង់គ្លេស​អាយុ ៤០ ឆ្នាំ រូបនេះ បាន​បង្ហើប​ប្រាប់ថា ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​មុនពេល​ចូលនិវត្តន៍ លោក​តែង​ត្រូវ​ប្រើ «​ភ្នែក​សិប្ប​និមិត្ត​» ដើម្បី​ប្រកួត ។​

​ជាការ​បញ្ជាក់ លោក​បាន​លូកដៃ «​ខ្វេះ​យក​គ្រាប់ភ្នែក​» ភ្លាមៗ ហើយ​លើក​បង្ហាញ​ស្តែងៗ​តែម្តង ។​

Loading...

​លោក​ប្រាប់ថា នៅ​ឆ្នាំ​២០១៣ ក្នុងការ​ប្រកួត​ពាន UFC លោក​បាន​ត្រូវ​គូប្រកួត Vitor Belfort ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ទាត់​ចំ​….​ភ្នែក ហើយ​ភ្នែក​ស្តាំ​របស់លោក​វា​ក៏​ចុះខ្សោយ​ជា​លំដាប់ ។​

Loading...

​ចុងបញ្ចប់ លោក​បង្ខំចិត្ត​ចូលនិវត្តន៍ ។

​គេ​សួ​ថា ភ្នែក​តែ​ម្ខាង ហេតុអ្វី​លោក​ហ៊ាន​ប្រកួត ? គាត់​ឆ្លើយថា ខ្ញុំ​ស្រឡាញ់​អាជីព​នេះ តែ​វា​ពិតជា​លំបាក​ខ្លាំងណាស់​! ។​

Michael Bisping ពេលនេះ​អាយុ ៤០ ឆ្នាំ ហើយ គឺជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់ UFC ពិភពលោក (​ទម្ងន់​មធ្យម​) កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ។​

​ពិតណាស់ កីឡា​ពុំ​ត្រឹម​ហូរ​ញើស​ឈាម​ទេ ថែមទាំង​កែវភ្នែក រហូតដល់​ជីវិត​ថែមទៀត ។ តែ​យ៉ាងណា នេះ​ស្រុក​គេ ចុះ​ស្រុក​ខ្មែរ​យើង​វិញ​!? ៕ បូព៌ា​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *