ពេលឡើងថ្លឺង បែរជាមកស្វាគមន៍បឺតមាត់! មានអី ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ម្នាក់ ត្រូវ​ស៊ី​១​កំ​ផ្ទៀង​ពី​គូប្រកួតយ៉ាងចាស់ដៃ (​វី​ដេ​អូ​)

​ម្ចាស់​ខ្សែក្រវ៉ាត់​ពិភពលោក កីឡាការិនី Ewa Brodnicka បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅលើ​ឆាក​ថ្លឹង​ទម្ងន់ បន្ទាប់ពី​នាង​ហាក់​សម្តែង​នូវ​ការស្វាគមន៍​ដោយ​ក្តី​ស្រឡាញ់​រាប់អាន ទៅលើ​គូប្រកួត​កីឡាការិនី Edith Soidad Matthysse ។ ប៉ុន្តែ ដោយសារ​មិន​ពេញចិត្ត​នឹង​ទង្វើ​មួយ​នេះ ភ្លាមៗ​នោះ Mattysse ក៏បាន​ទះ​មួយ​កំភ្លៀង​ទុកជា​ការព្រមាន​កុំ​ឲ្យ​ធ្វើ​ចឹ​ង​ទៀត​នៅ​ថ្ងៃក្រោយ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កីឡាការិនី Brodnicka ជា​ម្ចាស់​ខ្សែក្រវាត់ WBO super featherweight ជនជាតិ​ប៉ូឡូញ មាន​អាយុ ៣៤ ឆ្នាំ ។ ចំណែក​នាង Matthysse វិញ មាន​ដើមកំណើត​មកពី​ប្រទេស​អា​ហ្ស​ង់​ទីន ។​

​គួរ​រម្លឹក​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៧ ក៏​ធ្លាប់​កើត​មានរឿង​ស្រដៀង​គ្នា​នេះ​ផងដែរ ដោយ​កីឡាការិនី​ឈ្មោះ Cecillia Braekhaus ម្ចាស់​ខ្សែក្រវ៉ាត់​ពិភពលោក ត្រូវបាន​គូប្រកួត​នាង Mikaela Lauren ថើប ក្រោយពេល​ឡើង​ថ្លឹង​ទម្ងន់​រួច ៕​

Loading...

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *