ថាមែនៗ​! រឿង សោ​ភ័​ណ្ឌ ទៅសង្វៀនថៃលើកនេះធ្ងន់ធ្ងរ ប្រើអស់ក្បាច់វ៉ៃ​ថៃអត់ដួល ចុងក្រោយ ដូចបាវសាក់ និងរន្ទះជើងកន្រ្តៃហោះ ធ្វើឲ្យ​អ្នក​គាំទ្រ​ភើត​ពោះ​សឹង​អត់​ដង្ហើម (វីដេអូ)

រឿង សោភ័ណ្ឌ គឺ​ជាកីឡាករលំដាប់កំពូលដ៏ល្បីឈ្មោះមួយ​រូប​របស់​ប្រទេសកម្ពុជា​ និងជាកីឡាករទទួលបានអត្រាការឈ្នះការប្រកួតច្រើនបំផុត ពោលគឺចាញ់ភាគតិចណាស់ ជាពិសេសជាមួយកីឡាបរទេសកំពូលៗដែលភាគច្រើនគឺមកពីថៃ ។ ព្រោះ​តែ​ រឿង​ សោភ័ណ្ឌ​ មាន​ក្បាច់​ប្រយុទ្ធ​គ្រប់ស្នៀត កែង កណ្តាប់ដៃ ជង្គង់ និងទាត់ បានព្រមគ្នា បើទោះជាកម្ពស់របស់គាតរៀងទាបបន្តិចក្តី ។

ទោះយ៉ាងណា សម្រាប់ការ​ប្រកួតលើកនេះ ​មហាជន​ជា​អ្នកតាមដាន​នៅក្នុង​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ បាននាំគ្នា​លើកឡើងថា រឿង សោភ័ណ អាច​នឹង​បាក់អំនួត​ចោល​កេរ្តិ៍​នៅ​សង្វៀន (MayThaiSuperchamp) ប្រទេស​ថៃ នា​យប់​ថ្ថៃទី​០៦ ខែតុលា ២០១៩ នេះ ព្រោះ​កីឡាករ​ថៃ​រូបនេះ​គេ​មាន​ស្នៀត​ចម្រុះ មិន​ចាញ់ រឿង សោភ័ណ ប៉ុន្មាន​ទេ ជាពិសេស​ស្នៀត​ជ​ញ្ជ​ង់​ដ៏​មុត​ស្រួច​របស់គេ​តែម្តង ខណៈដែល​កីឡាករ រឿង សោ​ភ័​ណ្ឌ មាន​កម្ពស់​ទាប​ជាង​ឆ្ងាយ​ស្រឡះ​នោះ ។​ ហើយ​លើសពីនេះ កីឡាករ​ថៃ​ម្នាក់នេះ​ ក៏មាន​អត្រា​ឈ្នះ​លើ​ដៃគូ​ប្រ​គួ​ត​របស់គេ​ចំនួន​ច្រើនជាង​ចាញ់ ជាពិសេស មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​បាន​យកឈ្នះ​លើ​ដៃគូ​ប្រ​គួ​ត​ជាប់ៗ​គ្នា​គួរ​ឲ្យ​កត់សម្គាល់ ។​

​ជាការ​ពិតណាស់ រឿង សោ​ភ័​ណ្ឌ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​រូបនេះ ជាមួយ​ស្ថានភាពយ៉ាង​ត្រដាបត្រដួស​​តាំងពី​លើក​ទី​២ និង​ត្រូវ​អាជ្ញាកណ្តាល​រាប់​ផងដែរ ព្រោះតែ​រង​ផ្លែ​ជង្គង់​ដ៏​ធ្ងន់ៗ​របស់​កីឡាករ​ថៃ បន្ទាប់ពី រឿង សោ​ភ័​ណ្ឌ ខំប្រឹង​វាយ​ឲ្យ​កីឡាករ​ថៃ​បែក​ហូរឈាម​ពេញមុខ​ក្នុង​ទឹក​ទី​១ ។ ប៉ុន្តែ ដោយសារតែ​រូបគេ​ចាញ់​កម្ពស់​ផង ហើយ​ណាមួយ​ទៀត ក៏​វាយ​កីឡាករ​ថៃ​ពុំ​ទ្រុឌទ្រោម​នោះ ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​ថមថយ​កម្លាំង​ចាប់ពី​ទឹក​២ ព្រោះតែ​រង​ជង្គង់​ស្ទើរតែ​ពេញៗ​ក្នុង​ទឹកតែម្តង ៕

Loading...

សូមទស្សនាវីដេអូខាងក្រោម៖

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *