បកស្បែក​មុខ​បាន​១​ហើយ​! ប៉ូលិស​ក្លែងក្លាយ​ពាក់​ស​ក្ត័​៣ ប្រុង​ធ្វើ​ស៊ីបុរស​ម្នាក់ សំណាង​ចេះ​មាន​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ឃើញ​ទាន់ កុំ​អី​ចប់​ទៀត​! (វីដេអូ)

​មួយរយៈ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បញ្ហា​អសន្តិសុខ​ក្នុងសង្គម ដែល​ល្បី​បង្កឡើង​ដោយ​ក្រុម​ជន​មិន​ស្គាល់មុខ ស្លៀកពាក់​ស៊ីវិល​តែមាន​ខ្នោះ អះអាង​ជា​ភ្ញាក់​ងារ​ប៉ូលីស ដើរ​គំរាម​ចាប់​គេឯង​ទាំង​មិនដឹង​មូល​ហេ​ត​! ។ ក្តីកង្វល់​នេះ​បានកើត​ឡើង គឺ​បន្ទាប់ពី​បុរស​ម្នាក់​បានសម្រេច​ចេញ​វីដេអូ និយាយ​រៀបរាប់​ប្រាប់ថា មិត្ត​ភ័ក្តិ​របស់គាត់​ត្រូវបាន​បុរស​មួយក្រុម​ស្លៀក​ស៊ីវិល ចាប់​ដាក់​ខ្នោះ​នៅ​ម្តុំ​បឹងកក់ យកទៅ «​ធ្វើ​ស៊ី​» ទាំងយប់​ដោយ​បង្ខំ​ឲ្យ​បង់លុយ​អស់ 2500$ ជា​ថ្នូរ​ចោទប្រកាន់​ប្រើប្រាស់​គ្រឿងញៀន ។​

ដោយឡែក កាល​វេលា​ម៉ោងជាង ១២ នាទី​យប់​រំលង​អ​ធ្រា​ត​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បុរស​ម្នាក់​បាន​បន្លំ​ខ្លួន​ធ្វើជា​ប៉ូលិស​ពាក់​ស​ក្ត័​៣ ជិះ​ម៉ូតូ​ដេញ​កៀបស៊ី​យុវជន​ម្នាក់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​បុរី​សែន​មនោ​រម្យ ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន ។​

​ជនរងគ្រោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-1609 ធ្វើដំណើរ​ពី​រង្វង់​មូល​ចោមចៅ ពី​កើ​តទៅ​លិច ខណៈ​ពេលនោះ​ក៏មាន​បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ជា​សមត្ថកិច្ច បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-9499 ជិះ​ស្របគ្នា​ដេញ​ពីក្រោយ​រហូតដល់​ចំណុចកើតហេតុ​ខាងលើ បាន​កាក់​ម៉ូតូ​ខ្លួន រួច​ឆែកឆេរ ប៉ុន្តែ​ដោយ​រក​មិនឃើញ​គ្រឿងញៀន​អ្វី​ត្រូវ​ចោទ​នោះ ក៏​ចង់​យកទៅ​ខណ្ឌ (​តែ​មិនដឹង​ខណ្ឌ​ណា​ទេ​) ដើម្បី​យកទៅ​ពិនិត្យ​ទឹកនោម តែ​ខ្លួន​បដិសេធ​ទៅតាម ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចោមរោម និង​ព្រមទាំង​អ្នកយកព័ត៌មាន​ជាច្រើន​អង្គភាព មក​ធ្វើការ​សាកសួរ​រឿងហេតុ ប៉ុន្តែ បុរស​ជា​ប៉ូលិស​រូបនេះ​មិន​ព្រមឆ្លើយ​នោះទេ ។​

Loading...

​ជនរងគ្រោះ​មានឈ្មោះ ជា សុ​ផា​ណាត់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរប​កម្មករ​រោងចក្រ ។ ចំណែក​បុរស​ម្នាក់​ដែល​បន្លំ​ធ្វើជា​សមត្ថកិច្ច​មានឈ្មោះ​ទូច ដា​វីត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ ។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖

Loading...

«​ប៉ូលិស​ក្លែងក្លាយ​ត្រូវបាន​ឃាត់ខ្លួន

​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស ហេ​ី​យ​ធ្វេ​ី​ការឃាត់​ម៉ូតូ​បុរស​ម្នា​ក់នៅ​ម្តុំ​ផ្លូវ​រថ​ភ្លេ​ី​ង ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ នៅ​យប់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១:៣០​យប់ មិនមែនជា​ប៉ូលិស​ឡេ​ី​យ ។​»​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *