ចេះតែមានហើយ! បុរស​ម្នាក់​ត្រូវមេ​គោ​ធាក់​ចំពង?? បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​គុ​ម្ភ​ប្ញ​ស្សី ខណៈ​កំពុង​តែ…..

​នេះ​ជា​ករណី​ដ៏​មិន​នឹកស្មាន​ដល់​មួយ ខណៈដែល​បុរស​ចំណាស់​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ដឹក​មេគោ​យកទៅ​ខ្លុះ​កន្លុះ (​ចោះ​ច្រមុះ​) មានការ​ធ្វេសប្រហែស ក៏ត្រូវ​មេគោ​ធាក់​១​ជើង​ត្រូវចំ​ប្រដាប់ភេទ (​ពង​) ពេញមួយ​ទំហឹងតែម្តង ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ក្រមុំ កំពង់ចាម​» បាន​បង្ហោះ​ពី​ហេតុការណ៍​ដ៏​កម្រ​គោ​ធាក់​មនុស្ស​ស្លាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ឲ្យ​ដឹងថា​៖

«​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ២ និង​៤៥​នាទី​ទៀបភ្លឺ បុរស​ម្នាក់​ឈ្មោះ ឃុ​ត សុភា អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំនប់ ឃុំ​ទំនប់ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ដឹកគោ​យកទៅ​ខ្លុះ​កន្លុះ (​ចោះ​ច្រមុះ​) នៅ​នឹង​គុ​ម្ភ​ឫស្សី​ខាងក្រោយ​ផ្ទះ​ម្នាក់ឯង ពេលនោះ​ក៏ត្រូវ​គោ​ធាក់​ចំ​ប្រដាប់ភេទ បណ្តាលឱ្យ​ប្រកាច់​ស្លាប់​នៅ​នឹង​គុ​ម្ភ​ឫស្សី​ពីងពង់​ជិត​គោ​នោះ​តែម្ដង​។​

Loading...

​ក្រោយ​កេ​ី​ត​ហេតុ​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ធ្វេ​ី​កោសល្យ​វិ​ច្ច័​យ​រួច​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គោ​ធាក់​ចំ​ប្រដាប់ភេទ​ពិតមែន និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ៕»​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *