នុះ​! លោក ស្រេង សុខា ត្រូវ ACU បើក​ការស៊ើបអង្កេត​​ហើយ ក្រោយ​ផ្ទុះ​រឿង​ជូនថ្លៃទឹកដោះ​គូ​ដណ្តឹង អស់​ចំនួន​១០​ម៉ឺន​ដុល្លារ និង​រថយន្ត Lexus ៥៧០ ស៊េរី​ទំនើប​១​គ្រឿង​

​ដូចដែល​ប្រិយមិត្ត និង​មហាជន​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល បាន​ភ្ជាប់ពាក្យ​ជា​មួយគូ​ដណ្តឹង​វ័យក្មេង​ស្រស់ស្អាត​ឈ្មោះ បូ ជី​ង​ជី​ង នៅឯ​ផ្ទះ​ខាង​ស្រី​អ្នក​លឿង ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ប៉ុន្តែ រឿងនេះ​បាន​ផ្ទុះឡើង​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៥ កុម្ភៈ បន្ទាប់ពី​មាន​ប្រភព​មួយ​បាន​ធ្លាយ​ចេញ​ថា លោក​ជូន​ថ្លៃ​ជំ​នួន​ឪពុកម្តាយ​ខាង​ស្រី​ជាមួយ​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លារ និង​រថយន្ត Lexus ៥៧០ ស៊ែ​រី​ទំនើប​១​គ្រឿង​តម្លៃ ២២ ម៉ឺន​ដុល្លារ ។​

​ប៉ុន្តែ ក្រោយពី​មាន​មហាជន​នៅតែ​បន្ត​ដុត​បញ្ឆេះ​ភ្លើង​កាន់តែ​ក្តៅ​ទៅៗ ទីបំផុត លោក ស្រេង សុខា ដែល​រង​ការស្តីបន្ទោស​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ថ្នាក់លើ ចំពោះ​រឿង​គេ​ចោទ​បង្អួច​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បានធ្វើការ​បកស្រាយ​ថា រូបលោក​ពុំ​ពិតជា​បាន​ជូន​ថ្លៃទឹកដោះ​សរុប ១០ ម៉ឺន​ដុល្លារ ប្រាកដ​មែន ប៉ុន្តែ រឿង​រថយន្ត​លុច​ស៊ី​ស ៥៧០ នោះ គឺ​លោក​អត់​ដឹងអី​ទេ ។ ហើយ​លោក​ក៏បាន​បញ្ជាក់​ទៅកាន់​មហាជន​ឲ្យ​បាន​ជ្រាបថា ក្រៅពី​មុខងារ​តួនាទី​លោក​ជា​ស្នងការរង​ខេត្តកណ្តាល គឺ​លោក​បាន​បើក​មុខរបរ​រកស៊ី មាន​បើក​ផ្ទះសំណាក់ ទិញ​លក់​រថយន្ត និង​មុខរបរ​ទិញ​លក់​អចលនទ្រព្យ​មួយចំនួន​ផងដែរ ចាប់តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ដោយមាន​ជួល​មេការ បុគ្គលិក ត្រឹមត្រូវ មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​រដ្ឋ​នោះទេ ។​

​ទោះយ៉ាងណា ទាក់ទង​នឹង​រឿង​ដ៏​រសើប​នេះ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រឆាំង​អំពើពុករលួយ បាន​បើក​កា​រសើប​អង្កេត​លើក​ករណី​នេះហើយ នេះ​បើតាម​របាយការណ៍​កិច្ច​ច​ប្រជុំ​លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) ត្រង់ចំនុច “​ង​” បាន​ឲ្យ​ដឹងថា​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ និង​បំណុល លោក​ស្នងការរង ស្រេង សុខា ដូចគ្នា​និង​លោក​គីម រស្មី ដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ករណី​លោក គីម រស្មី អតីត​មេ​ប៉េអឹម​ខេត្តរតនគិរី ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ដោយ​សម្រេច​បានធ្វើការ​សម្រេចចិត្ត​នូវ​អភិក្រម​ទី​៥ គឺ​ការវះកាត់​ប្រកបដោយ​ការឈឺចាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *