ថា​ម៉េច​គឺ​ចឹ​ង​! លោក​ចាងហ្វាង សាន្ត ប៊ុនធឿន នាំយក​ទឹកប្រាក់ ១ ពាន់​ដុល្លារ ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បន្ទាប់​ចាប់ខ្លួន “​ចំប៉ី​ខ្មៅ​”

​ដើម្បី​ការលើកទឹកចិត្ត និង​ក៏​ដូច​ឆ្លើយតប​តាម​ការសន្យា ពេលនេះ លោក​ចាងហ្វាង សាន្ត ប៊ុនធឿន បាន​នាំយក​ទឹកប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១ ពាន់​ដុល្លារ ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ហើយ ក្រោយ​ចាប់ខ្លួន​ចំប៉ី​ខ្មៅ ។

​ភ្ជាប់​ចំណងជើង​ជាមួយ​ការ Live វីដេអូ លោក សាន ប៊ុនធឿន ក៏បាន​សរសេរ​បញ្ជាក់​ថា​៖ “​ក្តៅៗ ថ្មីៗ លោក​ចាងហ្វាង​ជូន​១០០០$​ដល់​ប៉ូលីស​ខណ្ឌដូនពេញ ជាការ​លើកទឹកចិត្ត ដែល​បាន​ចាប់បាន យុវជន​រហ័ស​នាម «​ចំប៉ី​ខ្មៅ​» ដែល​ល្បី​ក្នុង Facebook ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ខណ្ឌដូនពេញ ពាក់ព័ន្ធ​ការប្រមាថ​ជាតិ​សាសន៍​ខ្មែរ​” ៕​

Leave a Reply

Your email address will not be published. Required fields are marked *