ធ្វើស៊ីទៀតហើយ​! ទើបតែ​ឃើញ​គេ​ប្រកាស​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​រត់ PassApp ឥឡូវនេះ ជួប​ខ្លួនឯង​ផ្ទា​ល់ហើយ គឺ​សាហាវ​គួរ​ឲ្យ​ខ្លាច​ណាស់​ (​វីដេអូ​)

​​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានដឹង​រួចមកហើយ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅពេលដែល​នារី​ម្នាក់​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​បងប្អូន​មានការ​ប្រុង​យ័​ត្ន ព្រោះតែ​រូបនាង​បាន​ត្រូវ​អ្នករត់ PassApp ប្លន់​យក​អស់​ទ្រព្យសម្បតិ្ត​អស់ពី​ខ្លួន​តែម្តង បន្ទាប់ពី​ដឹក​នាង​ចូលទៅ​កន្លែង​យប់​ស្ងាត់ ។​

​គួរបញ្ជាក់​ផងដែរ នារី​រងគ្រោះ​ខាងលើ​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Jee Mey យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ដែល​ជិះ Pas app ប្រយ័ត្ន​តិច​ព្រោះ​អី​ញ៉ុ​ក​ជួប​ហើយ​យប់មិញ​វា​ជិះ​រក​ផ្លូវ​ស្ងាត់​វា​ឈប់​យក​កំបិត​មក​ផ្ជុ​ង​ញ៉ុ​ម​យក​ម៉​ង​សំ ណា​ង​ហើយ​ដែល​វា​មិន​ធ្វើ​អី​ញ៉ុ​ក​តែ​របស់​អស់ហើយ​សូម​ប្រុងប្រយ័ត្ន​អ្នក​ដែល​ជិះ​pas app 😭😭» ។​

​ទោះយ៉ាងណា ករណី​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ ពុំទាន់​រលង​ផុត​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ថ្មីៗ​នេះ នារី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់ទៀត ក៏​ត្រូវបាន​អ្នករត់ PassApp ប្លន់​យក​ទ្រព្យសម្បត្តិ​ដូចគ្នា​ដែរ ប៉ុន្តែ វា​ពុំ​ធ្វើ​អ្វី​ផ្សេង​មកលើ​រូបនាង​ក្រៅពីនេះ​ទេ ។ ទ្រព្យសម្បត្តិ​របស់​នាង​ដែល​ត្រូវបាន​ប្លន់ គឺ​រួមមាន ទូរស័ព្ទ iPhone ១​គ្រឿង និង​លុយ​មួយចំនួន​ផងដែរ ។​

​នេះ​ជា​រឿង​កើតឡើង​ផ្ទួនៗ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​យើងទាំងអស់គ្នា​ជា​អ្នកជិះ គួរតែ​មានការ​ប្រុង​យ័​ត្ន​ទាំងអស់គ្នា មុននឹង​សម្រេចចិត្ត​ឡើង​ជិះ PassApp សម័យ​ទំនើប​នេះ ។ យល់​ល្អ មុនពេល​ហៅ PassApp ជិះ យើង​គួរ​ហៅ​តាម App ក្នុង​ទូរស័ព្ទ ព្រោះថា​ខាង​ក្រុមហ៊ុន PassApp គេ​បាន​កត់ត្រា​ប្រ​វត្ថិ​រូបអ្នក​បើក PassApp ទាំងអស់ ចូលទៅក្នុង System របស់គេ មុននឹង​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​កង់​បី​ស៊េរី​ទំនើប​នេះ​ចេញទៅ​រកស៊ី​ដឹក​ភ្ញៀវ ៕​

Leave a Reply

Your email address will not be published. Required fields are marked *