ឲ្យតែបង្ហោះស្លាប់ ដឹង​ថា​ចោទ​ថា «ជំងឺ​បាក់​ទឹក​ចិត្ត (depression)» ហ្មង! ពេល​នេះ​បង​ស្រី​សព​បញ្ជាក់​ទៅ​កាន់​ផេក​មួយ​ចំនួន​ថា…

កាលពីថ្ងៃទី២០ មករា ម្សិលមិញនេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Boromey Pich បាន​បង្ហោះ​នូវ​រឿង​ដ៏​សោកសង្រេង​យ៉ាងខ្លាំង ដោយសារតែ​ប្អូនស្រីជាទីស្រាលាញ់​របស់គាត់​បាន​ស្លាប់​ទាំង​នៅ​វ័យក្មេង ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ ។​

​បងស្រី​ឈ្មោះ ពេជ្រ បូរ​មី បាន​សរសេ​រៀបរាប់​យ៉ាង​ក្រៀមក្រំ​សោកសៅ​ថា​៖ «​អាជំងឺLupusឆ្គួតឡប់ហេតុអីឯងមកឆក់យកជីវិតប្អូនស្រីរបស់ខ្ញុំទាំងនៅវ័យក្មេងយ៉ាងនេះ គ្នាខំប្រឆាំងជាមួយឯងមួយឆ្នាំជាងហេីយតែនៅតែមិនឈ្នះឯងទៀតចឹង​😭បងប្អូនស្រីតែ៣អ្នកតែបងមិនដែរត្រូវជាមួយប្អូនទេបងស្តាយណាស់ដែរបងមិនចេះផ្អែមល្ហែមអោយដូចបងប្អូនគេ👭👫ក្រោកឡេីងមកឈ្លោះគ្នាទៀតណា​😭» ។​

ទាក់ទងនឹងការ​ស្លាប់​នេះផងដែរ ​បងស្រី​ខាងលើក៏បាន​ធ្វើ​ការ​បដិសេធ​ចំពោះ​ Page មួយចំនួន ដែលបានចោទ​ថា​ ប្អូនស្រី​របស់​គាត់ស្លាប់​ដោយសារជំងឺ​បាក់​ទឹកចិត្ត (Depression) ។ គាត់បាន​បញ្ជាក់ថា៖ «ខ្ញុំសូមបញ្ញាក់ការស្លាប់របស់ប្អូនស្រីខ្ញុំមិនដូច​Page ខ្លះបា​ន​សរសេរ​ថាគាត់កេីត Depression គឺមិនពិតទេ. គឺគាត់មានជំងឺ(លូពីស)ដែរព្យាបាលអស់រយះពេលយូរមកហេីយនៅតែមិនបានធូសះស្បេីយទេ.» ៕

Leave a Reply

Your email address will not be published. Required fields are marked *