ដល់ក​! គុគ VIP តម្លៃ​៤​លាន​ដុល្លារ​សង់​ជិត​រួចរាល់ ទើប​ក្រសួង​ថា អត់​លទ្ធភាព បន្ទាប់​សិក្សា​រកឃើញថា​គ្មាន​ប្រទេស​ណា​គេ​ធ្វើ​គុគ​បែបនេះ ខុសគេ​តែ​យើង​…

​ប្រិយមិត្ត និង​មហាជន បាន​ភ្ញាក់ផ្អើល​រួចហើយ ចំពោះ​ព័ត៌មាន​ទាក់​នឹង​គុក​លំដាប់​វី​អាយ​ភី (VIP) ដែល​នឹងដាក់​ឲ្យ​ដំណើរ​នាពេល​ខាងមុខនេះ សម្រាប់​អ្នកទោស​មានលទ្ធភាព​បង់លុយ​ដេក​ស្រួល ស៊ី​ស្រួល​… ។​

​ទោះយ៉ាងណា ពេលនេះ ក្រសួងមហាផ្ទៃ ស្រាប់តែ​សម្រេច​បោះបង់ចោល​គម្រោង​ពន្ធនាគារ​ទំនើប​នេះ​វិញ​បន្ទាប់ពី​បានធ្វើការ​សិក្សា​រក​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ គេ​ធ្វើ​ពន្ធនាគារ VIP បែបនេះ សម្រាប់​អ្នក​ជាប់ឃុំ​ដែលមាន​លទ្ធភាព​បង់ប្រាក់​នោះ ស្រប​ពេលដែល​ពន្ធនាគា​រ​ដែល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ បាន​សាងសង់​ជិត​រួចរាល់​ទៅហើយ ។ នេះ​បើ​យោងតាម លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។​

​ចំពោះ​រឿងនេះ លោក ខៀវ សុ​គ័គ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ថា ក្រសួងមហាផ្ទៃ បានសម្រេច​បោះបង់​គម្រោង​សាងសង់​ពន្ធនាគារ VIP នេះហើយ បន្ទាប់ពី​បានធ្វើការ​សិក្សា​ពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ មិនមាន​ប្រទេស​ណា​ធ្វើ​ពន្ធនាគារ​បែបនេះ​ទេ ហើយ​ម្យ៉ាងទៀត​នោះ រួមទាំង​ការខ្វះ​លទ្ធភាព​ធ្វើ​ផងដែរ ។​

​លោក​បន្តថាៈ «​យើង​ធ្វើ​ក៏​អត់​មានលទ្ធភាព​ធ្វើ​ដែរ ។ យើង​ដើរទៅ​មើល​ប្រទេស​គេ​ផ្សេង អត់​មាន​ប្រទេស​ណា គេ​មានបទពិសោធន៍​ធ្វើ​ពន្ធនាគារ​នេះ​ទេ ។ អីចឹង យើង​ក៏​បោះបង់ចោល​គម្រោង​នេះ​ទៅ ។ ប្រទេស​គេ​ផ្សេងៗ​អត់​មាន​មាន​ធ្វើ បើ​យើង​ធ្វើ គឺ​នឹង​យក​គំរូ​តាម​យើង ហើយ​បើ​យើង​ធ្វើ​តែឯង ក៏​មិនកើត​ដែរ​» ។​

​ដោយឡែក លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ បាន​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​លុបចោល​គម្រោង​ពន្ធនាគារ​លំដាប់ VIP នេះ​របស់​រដ្ឋាភិបាល ។ ព្រោះ​លោក​ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​មិនគួរ​មាន​ពន្ធនាគារ​ប្រភេទ​នេះ​នោះទេ ហើយក៏​អវិជ្ជមាន​ច្រើន ដែល​ប្រទេសជិតខាង​យើង គេ​ក៏​មិនទាន់មាន​… ៕​

Leave a Reply

Your email address will not be published. Required fields are marked *