សាមញ្ញ​! អ្នក​មីង​អនាម័យ​ឈរ​ឱបដៃ​យ៉ាង​សង្ហារ មិនចាំបាច់​កោង​ខ្នង ក៏បាន​លុយ​ខ្លះ​ដែរ បន្ទាប់​លោក​អភិបាលខេត្ត​បានដឹងថា​គាត់​កំពុង​ខ្វះខាត​…

​តាមរយៈ​ទំព័រ​ហ្វេ​សបុ​កមួយ​ឈ្មោះថា «​ប្រជាជន ខេត្ត​ព្រះសីហនុ​» បាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី ឈរ​សំណេះសំណាល​យ៉ាង​សាមញ្ញ ជាមួយ​អ្នក​មីង​កម្មករ​អនាម័យ​ម្នាក់​ប្រចាំការ​នៅក្នុង​សាលាខេត្ត​ព្រះសីហនុ និង​ថែមទាំង​បាន​ជូន​ថវិការ​ផ្ទាល់ខ្លួន​របស់លោក​មួយ​ចំនួន ក្រោយពី​បានដឹងថា គាត់​មាន​ជីវភាព​ខ្វះខាត ។ នេះ​ជា​រូបភាព​មួយ ដែល​មហាជន​ចង់បាន​យ៉ាងខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​មួយ​នេះ ដែល​ថ្នាក់ដឹកនាំ​ដទៃ​គួរ​យក​គំរូរ​តាម ។​

​ក្នុងនោះ​ផងដែរ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏បាន​ភ្ជាប់​ជាមួយ​សារ​រៀបរាប់​យ៉ាង​រំភើប​ថា​៖ «​ក្រោយពី​បាន​ជួប​ជជែក សំណេះសំណាល​ជាមួយ​អ្នក​មីង ជា​អ្នក​បម្រើការ​អនាម័យ​នៅ​សាលាខេត្ត កំពុង​ជួប​ការខ្វះខាត ឯកឧត្តម គួច ចំរើន ក៏បាន​លើកទឹកចិត្ត និង​ឧបត្ថម្ភ​ជា​ទឹកប្រាក់ ដើម្បី​ជួយ​សម្រួល​ការលំបាក ដល់​អ្នក​មីង ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ រូបនេះ​កាលពី​ព្រឹក​មិញ​នេះ ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *