ប្រវត្តិសាស្ត្រទើបជួប១! នាយ​ទាហាន​ម្នាក់​ដួល​ផ្កាប់​មុខ​ធ្លាក់​ពី​លើ​កៅអី ស្លាប់​ភ្លាមៗ ខណៈ​កំពុង​តឹង​សរសៃក​ជា​មួយ​ពលរដ្ឋ​រឿង​ជម្លោះ​ដីធ្លី…(វីដេអូស្តែងៗ)

​នៅ​ថ្ងៃទី​១១ ខែ​ខែកក្កដា ឆ្នាំ​២០១៩ មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃនេះ វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង ដោយមាន​ទាហាន​អង្គភាព​ការ 88 ម្នាក់ នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ដួល​ផ្កាប់មុខ​នៅលើ​កៅអី ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ដ៏​គួរ​ឲ្យ​រន្ធត់ ខណៈពេល​កំពុងតែ​ប្រកែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ដែល​មិន​ឲ្យ​ធ្វើការ​ឈូសឆាយ​ទៅលើ​ដី​របស់​ពួកគាត់​នៅ​តំបន់​នោះ ។​

​នៅមុន​ពេល​កាត់​កើត​ដ៏​រន្ធត់​នេះ​ឡើង ក្រុម​ទាហាន​ការ​អង្គភាព k88 បានលឺ​និយាយថា ដី​នោះ​ជា​ដី​របស់​អង្គភាពមានប្លង់ សុំផ្អាកការឈូសឆាយ ដើម្បី​រង់​​ចាំ​​ថ្នាក់​លើ​​គេ​មក​ធ្វើការវាស់វែង​ ប៉ុន្តែ ស្ត្រី​ជា​ពលរដ្ឋ​ម្នាក់ គាត់​បាន​អះអាងថា គឺជា​ដី​របស់គាត់ដែល​បាននិងកំ​ពុង​កាន់កាប់​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៨២ មុនទាហានចូល​មកនៅទៀត ហេតុនេះ គាត់មិនព្រមឲ្យ​វាស់វែងនោះទេ ព្រោះធ្លាប់ចាញ់បោកម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ ។​

​ទោះយ៉ាងណា ខណៈពេលដែល​កំពុងតែ​ជជែក​ប្រកែក​គ្នា​តឹងសរសៃក​នោះ ក៏​ស្រាប់តែ​ទាហាន​រូបនោះ បាន​ប្រកាច់​ធ្លាក់​លើ​ពី​កៅអី​ភ្លាមៗ​តែម្តង ។ ជា​អកុសល គាត់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​ទៅហើយ បន្ទាប់ពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​សូមបញ្ជាក់ថា រសៀល​ម៉ោង​៣​នេះ មាន​ក្រុម​ទា​ហ៊ាន​មួយ​ក្រុម បានទៅ​ចុះ​ហាមឃាត់ និង​ព្រមាន​ចាប់​ ប្រសិនបើស្រ្តី​ពលរ​ដ្ធ​ម្នាក់ នៅតែរឹងទទឹង​​ឈូសឆាយដី​របស់គាត់ ដែលបាន​កាន់កាប់​តាំ​ពី​ឆ្នាំ​១៩៨២ ស្ថិតនៅនៅតំបន់​កា​៨៨ ភូមិ​គុល​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ។​

​យ៉ាងណាមិញ ចំពោះ​ការ​ដួល​ផ្កាប់មុខ​ពីលើ​កៅអី​ស្លាប់​របស់​ទាហាន​រូបនេះ ត្រូវបាន​គេ​សន្និដ្ឋានថា អាច​បណ្តាលមកពី​ជំងឺ​គាំងបេះដូង ៕​

Leave a Reply

Your email address will not be published. Required fields are marked *