​មហាជន​ចាំមើល​! តើ​ឧកញ៉ា​​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ ស៊ឹង សំអុល និង​បក្ខពួក​ អាច​គេច​​រួច​​ពី​​ទោស​​ទណ្ឌ​ ឬ យ៉ាងណា ក្រោយ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ឡើង​តុលាការ​….

​កាលពី​នៅ​ថ្ងៃទី​០៩ ខែ កក្ដ​ដា ឆ្នាំ ២០១៩ ឧកញ៉ា ស៊ឹង សំអុល ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ឃាត់ខ្លួន​រួមជាមួយ​កូនចៅ​ចំនួន ៣​នាក់​ផ្សេងទៀត នៅក្នុង​ខេត្តមណ្ឌលគិរី ។​

​ក្រោយពី​ចាប់ខ្លួន​រឿង​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ឧកញ៉ា​ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី ។​

​សូមបញ្ជាក់ថា ការឈាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់ពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​រឹតបន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញចោល​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ នៅនឹងកន្លែង​តែម្តង ៕​

Leave a Reply

Your email address will not be published. Required fields are marked *