ចង់បាន​ការងារ​រដ្ឋ​ធ្វើ​ទេ​? លោក ខាន់ ចាន់​សុផល នឹង​ប្រាប់​ពី​របៀប​ដាក់ពាក្យ​ទៅ ៩ ក្រសួង ដោយ​មិន​ចាញ់បោក​ជនខិលខូច​យកតែ​លុយ….

​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ លោក ខាន់ ចាន់​សុផល បាន​បង្ហោះ​ដំណឹង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​តាមរយៈ​ទំព័រ​ហ្វេ​ស៊​បុក​របស់លោក ដល់​អ្នក​ដែល​ចង់​ស្វែងរក​ការងារ​រដ្ឋ​ធ្វើ ដើម្បី​កុំ​ឲ្យ​ចាញ់បោក​ជន​ខឹង​ខូច​ជ្រើសរើស​យកតែ​លុយ​ឲ្យ​សោះ ។ ក្នុងនោះ លោក​បាន​សរសេរ​រៀបរាប់​ក្នុង​ខ្លឹមសារ​ទាំងស្រុង​ថា​៖

«​ចង់បាន​ការងារ​រដ្ឋ​ធ្វើ​ទេ​? តោះ​សាកល្បង​សម​ត្ថិ​ភាព របស់​ប្អូនៗ​ឥឡូវនេះ និង​កុំ​ឲ​ចាញ់បោក​ជនខិលខូច ជ្រើសរើស យកលុយ​ឲ​សោះ​។ ស៊ែរ​ម្នា​ក់មួយ​ទៅ ហើយ​ខ្ញុំ និង​ប្រាប់​ពី​របៀប​ដាក់ពាក្យ ធ្វើ​យ៉ាងម៉េច​ទៅ ៩​ក្រសួង ហើយ​ឆាត​មក Inbox​។​

​កាលបរិច្ឆេទ ឈប់​ទទួល​ពាក្យ​ប្រឡង​៖

​ទី​១ ក្រសួងការបរទេស ៥០​កន្លែង បិទ​ទទួល​ពាក្យ​។ ទី​២ ក្រសួង​ព័ត៌មាន ២៤​កន្លែង បិទ​ទទួល​ពាក្យ​។ ទី​៣ ក្រសួងសុខាភិបាល ១៣០០​កន្លែង ផុតកំណត់ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​។ ទី​៤ ក្រសួង​រៀបចំ​ដែនដី ៤៧​កន្លែង ផុតកំណត់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។ ទី​៥ ទីស្ដីការគណៈរដ្ឋមន្ត្រី ២១​កន្លែង ផុតកំណត់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។​

​ទី​៦ ក្រសួង​កិច្ចការនារី ៤០​កន្លែង ផុតកំណត់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។ ទី​៧ ក្រសួង​ឧស្សាហកម្ម ២៧ កន្លែង ផុតកំណត់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​។ ទី​៨ ក្រសួង​ការងារ ១៤​កន្លែង ផុតកំណត់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ ទី​៩ សាលា​ភូមិន្ទ​រដ្ឋបាល ៩៥​កន្លែង ផុតកំណត់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩» ៕​

Leave a Reply

Your email address will not be published. Required fields are marked *