ចាក់​ដោត​ទៀតហើយ​! លោកជំទាវ ហ៊ុន ស៊ី​ណាត ថា​ដើមឈើ​ទាំងនេះ​កុំ​អី​ប្រុស​ម្នាក់​នោះ​កាប់​យកទៅ​មិនដឹងថា​ស្រុក​យួន ឬ​ចិន បាត់​ហើយ តែ​សំណាង​កុំ​តែ​ស្ថិតក្នុង​…

​ពិត​មាន​ហើយ មនុស្ស​រស់​ក៏​អាស្រ័យ​ពឹង​ទៅលើ​ធម្មជាតិ​ដែរ តែ​ប្រសិនបើ​ព្រៃឈើ​រលាយ​ហិនហោច នៅលើ​ភពផែនដី​នេះ នោះ​មនុស្ស សត្វ​ដទៃទៀត ក៏​រលាយ​ទៅ​ដែរ ។ ហេតុនេះ យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ជួយ​ថែរក្សា​សម្បត្តិ​ព្រៃឈើ​របស់​យើង​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​ម្លប់ ជាទី​ជម្រក​របស់​សត្វ​ព្រៃ និង​ក៏ដូចជា​ការពារ​ខ្យល់ព្យុះ ទឹកជំនន់ និង​គ្រោះធម្មជាតិ​ផ្សេងៗ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្អូនស្រី​បង្កើត​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកជំទាវ ជំទាវ ហ៊ុន ស៊ី​ណាត ដែលជា​បុគ្គល​មួយរូប​តែង​ចេញមុខ​ឈឺឆ្អាល​ក្នុង​បញ្ហា​កើតឡើង​យុត្តិធម៌​ផ្សេង ជាពិសេស​រឿងរ៉ាវ​ក្រុមអ្នកមានអំណាច​ប្លន់​ដី​រាស្ត្រ​កើតមានឡើង​ជារឿយៗ បាន​បង្ហោះ​ក្នុង​ខ្លឹមសារ​ដ៏​ចាក់​ដោត​មួយ​ថា​៖ «​ដើមឈើ​ច្រើន​ដើម​ដែល​ខ្ញុំ​ឈរ​ជាមួយនេះ​កុំ​តែ​នៅក្នុង​អង្គ​រប​តិក​ភណ្ឌ​ពិភពលោក​ទេ​កុំ​អី​ប្រុស​ម្នាក់​កាប់​យក​បាត់​មិនដឹងថា​ទៅ​ស្រុក​យួន ឬ ស្រុក​ចិន បាត់​ហើយ​បែប​មិនបាន​នៅ​ថត​ជាមួយ​ខ្ញុំ​ទេ​ពេលនេះ​តែ​សព្វថ្ងៃនេះ​បាន​បង​អេ​ខាង​វិទ្យុ ABC ខំ​នាំគ្នា​ដាំ​សូម​អរគុណ​ច្រើន​ហើយ​បង ប្អូន​កូនក្មួយ​ទាំងអស់​ខំ​ថែរក្សា​មិន​កាប់បំផ្លាញ​ដូច​ប្រុស​នោះ ថ្ងៃទី​១៧ ខែ​០៦ ឆ្នាំ​២០១៩» ៕​

Leave a Reply

Your email address will not be published. Required fields are marked *