នារី​បម្រើ​ខារ៉ាអូខេ «​ម៉ី​ម៉ី​» ផឹក​រហូត​ស្លាប់ ដោយសារតែ​មន្ត្រីនគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ និង​បក្ខពួក យក​ថ្នាំ​ចំនួន​២​ដប​លាយ​ឲ្យ​ផឹក​…

​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើកដែក ខេត្តកណ្តាល ក្រោម​ការសម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ខារ៉ាអូខេ «​ម៉ី​ម៉ី​» ក្រោយ​មាន​ករណី​នារី​បម្រើ​ការងារ​នៅ​ទី​នោះបាន​ស្លាប់​ម្នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ចំនួន​៣​នាក់ ដោយសារតែ​ត្រូវបាន​មន្ត្រីនគរបាល ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ និង​បក្ខពួក​ចំនួន​៥​នាក់ បាន​លាយថ្នាំ​ជាមួយ​ស្រា ឲ្យ​ពួកនាងៗ​ផឹក អមដោយ​អំពើហិង្សា​ផងដែរ ។​

​ជនរងគ្រោះ​០៤​នាក់ ដែល​ស្នាក់នៅ​ហាង​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ រួមមាន​៖ ១.​ឈ្មោះ អ៊ិ​ច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី (​ស្លាប់​) ២.​ឈ្មោះ​សន ស្រី​នា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កា​រ៉​អូ​ខេ​ម៉ី​ម៉ី (​អាកា​រៈ ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​) ៣.​ឈ្មោះ រ៉ា សំណាង ភេទ ស្រី​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី​(​អាការ​ស្រាល​) ៤.​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ។​

​ចំណែក​ជនសង្ស័យ​០៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​រួមមាន​៖ ១.​ឈ្មោះ ទឹម វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​ឃាត់ខ្លួន​) ២.​ឈ្មោះ ច​ន្ត្រា វ​ណ្ណះ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​) ៣.​ឈ្មោះ កែវ វឌ្ឍនៈ​ពូន ភេទ ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​) ៤.​ឈ្មោះ វ៉ាន់ ជី​វ័​ន្ត ភេទ ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កម្មករ​(​ឃាត់ខ្លួន​) ៥.​ឈ្មោះ វណ្ណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី​(​គេចខ្លួន​)៕

​ដោយឡែក​វត្ថុតាង​ត្រូវបាន​រកឃើញ​ក្នុងនោះ​មាន​៖

– ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​០១ កញ្ចប់​តូច​(​ពុំ​ដឹង​ជា​ថ្នាំ​អ្វី​)

– ដប​ទឹក​សុទ្ធ​វី​តា​ល់​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង​(​ពុំ​ដឹង​ថ្នាំ​អ្វី​)

– សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​០១)

​គួរបញ្ជាក់​ថា​ដែរ កាលពី​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ បាន​ចូលទៅ​ច្រៀង​កា​រ៉ា​អូ​ខេ​នៅ​ហាង​ម៉ី​ម៉ី បន្ទប់​លេខ​៧៧៧៧ នៅ​ភូមិ​ក្អម​សំណរ​ក្រោម ដោយមាន​នារី​កំដរ​ចំនួន​០៤ នាក់ (​ជនរងគ្រោះ​ខាងលើ​)​លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន​០២​ដប​ទំហំ​ប៉ុន​ម្រាមដៃ មក​លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់​(​ពុំ​ដឹង​ថ្នាំ​អ្វី​)​ហើយ​បន្ទាប់មក​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូច​ឲ្យ​ស្រី​កំដរ​រៀងៗ​ខ្លួន​ផឹក បានជា ៥ ទៅ ៦​នាទី ក៏មាន​អាកា​រៈ​ធ្វើទុក្ខ ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏បាន​រាយការណ៍​មក​សមត្ថកិច្ចៗ ក៏បាន​ចុះទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៤ នាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​និង​បញ្ជូន​តាម​នីតិវិធី​តែម្តង ៕​

Leave a Reply

Your email address will not be published. Required fields are marked *