ករណីទូកទេសចរណ៍លិចនៅកំពង់សោម មុននេះ បុគ្គលិក​បាន​ចេញមកបកស្រាយ​ តាមពិត…

មានការ​ផ្អើលឆោឡោ​យ៉ាង​ខ្លាំង​បន្ទាប់ពី​រូបភាព​ទូក​ទេសចរណ៍​លិច​នៅ​ព្រះសីហនុ​ ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​កម្ពុជា​ ​។​ ​បើ​តាម​ការ​បកស្រាយ​ពី​កញ្ញា​ ​នួន​ ​ថា​រី​ ​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ ​នៃ​ក្រុមហ៊ុន​ ​Happy​ ​Boat ​Daily​ ​Tour​ ​បាន​ប្រាប់​ប្រជាប្រិយ​ថា​ ​តាមពិត​ទូក​ដែល​លិច​នោះ​តាំងពី​យប់​ថ្ងៃទី​ ​១៦​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​តែ​ទើបតែ​មាន​មាន​អ្នក​ឃើញ​នៅ​ព្រឹក​នេះ​ ​។​ ​កញ្ញា​បន្ត​ថា​ ​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ក្នុង​ហេតុការណ៍​នេះ​ឡើយ​ ​ព្រោះ​ទូក​នេះ​បា​នប​ញ្ចប់ដ​ណើរ​កម្សាន្ត​នៅ​ម៉ោង​ ​៦​ ​ល្ងាច​ ​ហើយ​ពេល​លិច​គឺ​ម៉ោង​ ​៨​ ​យប់​ទៅ​ហើយ​ ​។​ ​

​បុគ្គលិក​ផ្នែក​ទីផ្សារ​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ​គ្មាន​ការខូចខាត​ខ្លាំង​ ​ឬ​ ​មាន​បញ្ហា​អ្វី​ទាំងអស់​ ​ហើយក៏​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ​។​ ​ពេល​លិច​នោះ​មានតែ​បុគ្គលិក​ពីរបី​នាក់​ ​ព្រមទាំង​អ្នក​បើកទូក​ម្នាក់​ប៉ុន​ណោះ​ ​។​ ​រូបភាព​ដែល​បានឃើញ​មាន​កៅអី​ ​និង​ ​អីវ៉ាន់​មួយចំនួន​លើ​ទូក​ ​គឺ​គ្រាន់តែ​រំដោះ​ចេញ​ដើម្បី​សម្រាល​ទូក​ ​ងាយស្រួល​បូមទឹក​ចេញ​ប៉ុន​ណោះ​ ​។​ ​ថា​រី​ប្រាប់​ថា​ ​ពេល​លិច​នោះ​គឺ​ទូក​មកដល់​មាត់ច្រាំង​ទៅ​ហើយ​ ​និង​ពេលនេះ​ក៏បាន​រំកិល​មក​លើគោក​ហើយ​ដែរ​ ​៕​ ​ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *