ទើបឃើញ១​! មន្ត្រី​គណបក្ស​ប្រជាជន​ស្រែក​ឡាំប៉ា​ខ្លាំងៗ សួរថា​តើ​អ្នកណា​ថ្លើមធំ​ហ៊ាន​លក់​ដី​រដ្ឋ ជាប់​របង​សាលាស្រុក​រវៀង ខេត្តព្រះវិហារ​…!? (​វីដេអូ​)

​បុរស​ម្នាក់ដែលជា​មន្ត្រី​ក្រុមប្រឹក្សា​នៃ​គណបក្ស​ប្រជាជន បាន​ស្រែក​ឡាំប៉ា​ស្ទើរ​ភ្លាត់​សម្លេង​តែម្តង ចំពោះ​ទង្វើ​ដែល​ពុំ​ដឹងថា​អ្នកណា​ទេ​ដែល​ថ្លើមធំ​ហ៊ាន​លក់​ដី​របស់​រដ្ឋ ស្ថិតនៅ​ជាប់​របង​សាលាស្រុក​រវៀង ខេត្តព្រះវិហារ ។​

​តាមរយៈ​វីដេអូ គេបានលឺ​មន្ត្រី​រូបនេះ​បាន​ស្រែក​ខ្លាំង​ថាៈ «​ខ្ញុំនឹងឈប់ធ្វើអភិបាលរងស្រុក…. ដី​នេះ​គឺជា​ដី​របស់​រដ្ឋ ឥឡូវ សូម​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ថា តើ​ដី​នេះ​គឺជា​ដី​ពី​ណា​ពិតប្រាកដ ។ ខ្ញុំ និង​លោក​ប្រធាន​ក្រុមប្រឹក្សា សូម​ការពារ​ថា​ដី​នេះ​គឺជា​ដី​របស់​រដ្ឋ មិនមាន​បុគ្គល ឬ ក្រុម​ណា​លក់​ឲ្យ​បុគ្គល​ផ្សេងៗ​ណា​ឡើយ ។ ហេតុនេះ យើង​ត្រូវតែ​ការពារ​ទុកជា​សម្បត្តិ​របស់​រដ្ឋ ។ ប្រសិន​ដី​នេះ​លក់​មិន​ស្របច្បាប់ ខ្ញុំ​នឹង​ប្រឆាំង​ដាច់ខាត​ការពារ​ជូន​រដ្ឋ មិន​ការពារ​ដើម្បី​ជា​កម្ម​សិទ្ធ​របស់ខ្ញុំ​ទេ​! តើ​អ្នកណា​លក់​ដី​រដ្ឋ អង្គប្រជុំ​ក្រុមប្រឹក្សា​បានអនុម័ត​រួចហើយ​ថា មិន​ឲ្យ​លក់​ដី​រដ្ឋ​ទេ លុះត្រា​តែមាន​ឯកសារ​ពាក់ព័ន្ធ​….» ។​

​ជុំវិញ​បញ្ហា​នេះ មនុស្ស​ជាច្រើន​បាន​លើកឡើងថា​៖

  • ​អត់​បាន​លុយ​គេ​សឹ​ុ​ដាច់​រឿង​អឺ​មិន​កា​ពារ​សាក​បាន​លុយ​មេ​ឹ​ល​បេ​ឹ​មិន​ស្ងាត់​ឈឺ​ង​ដូច​ចោរលួច​សេះ​
  • ​ស្រែក​ងាប់​អី ល្ងង់​ម្លេះ មិន​មើល​ក្នុង​លិ​ខិង​លក់​ទិញ អ្នក លក់ និង អ្នកទិញ មានឈ្មោះ នៅ​ស្រេច​។​
  • ​មាន​អាណា​ហ៊ាន​លក់ ក្រៅពី​ពួក​មន្ត្រី​របស់​រដ្ឋ​ហ្នឹង មិនបាច់​ធ្វើ​ឯង​មក​ស្រែក​ឡាំប៉ា​ដូច​អត់​ដឹងអី​នោះទេ​
  • ​ដី​រដ្ឋ រដ្ឋ​លក់​ហ្នឹង !
  • ​ក្រុម​លោក​ឯង​ហ្នឹង​រំលោភ​យក​គ្មាន​អ្នក​មកពីណា​ទេ​
  • ​វា​ចង់​ក្លាយជា វប្បធម៌​ទៅហើយ គ្មានអ្វី​ចម្លែក​ទេ​
  • ​ពេល​គាត់​តវា​គេ​នឹង​ចោទ​គាត់​ថា គាត់​ចូលបក្ស​ប្រឆាំង​
  • ​មាន​យូរហើយ​។ ខ្លះ​រូបភាព​ដោះដូរ ដូរ​យក​ដី​រដ្ឋ​មួយ​ការ៉េ​៨០០០​ដុល្លារ ថ្នូរ​ដីព្រៃ​មួយ​ហាត់​៨០០០​ដុល្លារ​។​
  • ​និយាយ​ចាំបាច់​ស្រែក​អី​យ៉ាងនេះ​,​ដូចជា​មិនដែល​ឮថា ប្រជាពលរដ្ឋ​យក​ដី​រដ្ឋ​លក់ដូរ​ទេ​.​បើ​ចង់ដឹងថា​ដី​រដ្ឋ​បាត់បង់​
  • ទៅណា មានតែ​រដ្ឋ​ទេ ទើប​ដឹង​ការពិត គួរតែ​សួរ​រដ្ឋាភិបាល​
  • ​ដី​សាធារណៈ​របស់​រដ្ឋ​លក់​គ្មាន​សល់​គ្រុប​ទីកន្លែង​គ្មាន​សល់​ពេល​មានបុណ្យ​ទាន​ម្ដងៗ​រកតែ​កន្លែង​ធ្វើបុណ្យ​គ្មាន​អាគារ​
  • សាធារណៈ​របស់​រដ្ឋ​ខ្លះទៅ​នៅក្នុង​ព្រៃ​
  • ​កុំថាឡើយ​ដី​សមុទ្រ​ផង​នៅតែ​វាស់​ចែកគ្នា​លក់​

Leave a Reply

Your email address will not be published. Required fields are marked *