ទៀតហើយ​នៅ​ត្បូងឃ្មុំ​! ប្តី​ទាញ​កាំបិត​កាប់សម្លាប់​ប្រពន្ធ​ទាំង​កណ្តាល​ថ្ងៃ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ដោយសារ​ប្រច័ណ្ឌ​…

​នៅវេលា​ម៉ោង​ប្រហែល ១ រសៀល ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយទៀត បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​ស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ មានការ​ស្លុតរន្ធត់​ខ្លាំង​គ្រប់ៗ​គ្នា​តែម្តង ខណៈ​បានឃើញ​នារី​វ័យក្មេង​ម្នាក់ ត្រូវ​ប្តី​តិ​រ​ឆ្ឆាន​កាប់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​នៅនឹងកន្លែង​កើតហេតុ ។​

​តាម​តាម​ការអះអាង​រប​ស់បុ​រស​ជា​ឪពុក បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ខាងលើ​ជា​ប្រពន្ធ ដែលមាន​ឈ្មោះ ជុំ ធា​រី អាយុ​១៧ ឆ្នាំ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ តែងតែមាន​ជម្លោះ​ពាក្យសំដី​ជាមួយ​ប្តី​ជា​ញឹកញាប់ រហូត​ចុះ​ចេញពីផ្ទះ​ម្តាយ​ខាង​ប្រុស​ដែល​ស្ថិតនៅ​ជិតគ្នា មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន​វិញ ។ លុះដល់​រសៀល​ថ្ងៃនេះ ប្តី​ឈ្មោះ ព្រាប ម៉ា​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​ទៅរក​រឿង​ប្រពន្ធ និង​បង្កជម្លោះ​រហូត​ឈានដល់​ការដេញ​កាប់សម្លាប់​យ៉ាង​សាហាវ​បែបនេះ​តែម្តង ។ មូលហេតុ​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​នេះ ត្រូវបាន​ដឹងថា​បណ្តាល​មកពី​ការ​ប្រច័ណ្ឌ ។​

​ជនដៃដល់​ជា​ប្តី ក្រោយ​ធ្វើ​សកម្មភាព​កាប់សម្លាប់​ប្រពន្ធ​រួច បាន​រត់​គេចខ្លួនបាត់​ស្រមោល ។ ហើយ​ខណៈ​ពេលនេះ​ផងដែរ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់ ៕​

Leave a Reply

Your email address will not be published. Required fields are marked *