ស្នងការ​ភ្នំពេញ​ ឲ្យ​ពលរដ្ឋ​រាយការណ៍​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្នុងករណី​មន្ត្រី​ថ្នាក់ក្រោម​ណា​ព្រងើយ​ត​ន្តើ​យ មិន​ទទួល​បណ្តឹង​ ឬ​ប្រើ​សម្តី​មិន​សមរម្យ​…

​កាល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» បាន​បង្ហោះ​សារ​ប្រាប់​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ថាៈ ប្រសិនបើ​បាន​ជួប​បទល្មើស​ផ្សេងៗ ដូចជា លួច ឆក់ និង ប្លន់ ជាដើម សូម​បងប្អូន​អញ្ជើញ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅតាម​ប៉ុស្តិ៍នគរបាល​នៃ​កន្លែងកើតហេតុ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​សង្កត់ធ្ងន់ថាៈ «​បើ​ក្នុងករណី​មាន​មន្ត្រី​រូប​ណា មិន​ទទួល​ពាក្យ​ប្តឹង ឬ​ប្រើ​ពាក្យសំដី​មិន​សមរម្យ លោកអ្នក​អាច​ចូល​ខំ​មិន​ក្នុង​ផេ​ក​នេះ​បាន យើងខ្ញុំ​រីករាយ​ក្នុងការ​ទទួលយក​ព័ត៌មាន​ពិត​ពី​បងប្អូន​ប្រជាពលរដ្ឋ សូម​អរគុណ​!!!» ៕​

Leave a Reply

Your email address will not be published. Required fields are marked *