អី​ក៏​សម្បូរ​ម្លេះ មួយទៀត​ហើយ​! ភ្លើង​ប្រច័ណ្ឌ ប្តី​យក​កាំបិត​ចាក់​ប៉ង​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវ ហើយស្មាន​តែ​ប្រពន្ធ​​ស្លាប់ ក៏រ​ត់ទៅ​អាក​.​សម្លាប់​ខ្លួនឯង​…

​ស្ត្រី​ម្នាក់​ត្រូវបាន​ប្តី​ចាក់​ប៉ុនប៉ង​សម្លាប់ តែ​នាង​ពុំ​ស្លាប់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​កំពុង​សង្គ្រោះបន្ទាន់ ។ ចំណែក​បុរស​ជា​ប្តី​ចិត្តកំណាច បាន​អារ​.​ក​សម្លាប់ខ្លួន បន្ទាប់​បានគិត​ថា ប្រពន្ធ​ខ្លួន​បាន​ស្លាប់​រួចហើយ ។ ករណីនេះ​ត្រូវបាន​ដឹងថា​កើតឡើង​ពី​ភ្លើង​ប្រច័ណ្ឌ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Vanny Seven បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ងាប់​ហើយ​សំបូរ​ម្លេះ​មួយទៀត​ហើយ​ប្តី​ប្រច័ណ្ឌ​ចាក់​សម្លាប់​ប្រពន្ធ​

១៣/០៦/២០១៩ វេលា​ម៉ោង ១៧:៤០​នាទី មាន​ករណី​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស បង្កឡើង​ដោយ ជនសង្ស័យ ជា​ប្តី បាន​ប្រើ​កាំបិត កាប់​ទៅលើ​ប្រពន្ធ បណ្ដាលអោយ​របួសធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥( ពពីរ​) ក្នុងខណៈ​ពេលនោះ ជនសង្ស័យ ជា​ប្ដី ស្មានថា​ប្រពន្ធ​ស្លាប់ ក៏​រត់​ទៅផ្ទះ​អ្នកជិតខាង រួច អាករ​សម្លាប់​ខ្លួនឯង តែម្ដងទៅ នៅ​ចំណុច​ផ្ទះ​លេខ ១៩៦ ក្រុមទី​១៣ ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​មូលហេតុ : បណ្តាលមកពី​ការ​ប្រច​ណ្ឌ័​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *