​អាសូរ​ណាស់​លោក​! ស្ត្រី​រូប​ស្រស់​សោភា​ដែល​ត្រូវ​ប្តី​​អប្រិយ​យក​​សាំង​១​កាន​ចាក់​ដុត​ទាំង​រស់​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ពេលនេះ​គាត់​បាន​ស្លាប់​ហើយ​…

​កាលពី​វេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Phally Pich» បាន​បង្ហោះ​រូបភាព​ដ៏​ស្លុតរន្ធត់ នារី​មាន​រូបឆោម​ស្រស់​សោភា​ម្នាក់ ត្រូវ​ពេទ្យ​រុំបង់​របួស​ពេញ​ដងខ្លួន​ទាំងមូល​គួរ​ឲ្យ​អាសូរ​បំផុត បន្ទាប់ពី​ត្រូវ​ប្តី​អប្រិយ​ចាក់​សាំង​ដុត​នាង​ទាំង​រស់​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ។ ក្នុងនោះ គាត់​បាន​សរសេរ​រៀបរាប់​អំពី​ហេតុការណ៍​ដ៏​សាហាវ​នេះ​យ៉ាង​ដូច្នេះ​ថា​៖

«-​ករណី​ភ្លេ​ី​ង​ប្រច​ណ្ឌ័ ប្តី​ចាក់​សាំង​ដុត​ប្រពន្ធ​

​នៅវេលា​ទៀបភ្លឺ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ ត្រគៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ករណី​ប្តី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ ហេ​ី​យ​បុរស​ជា​ប្តី ក៏បាន​អាករ​ខ្លួនឯង​សម្លាប់​តាម​ក្រោយ ហេ​ី​យ​ករណីនេះ​គឺ​មកពី​ប្តី​កេ​ី​ត​ភ្លេ​ី​ង​ប្រច​ណ្ឌ័​ប្រពន្ធ ។ នៅពេល​ព្រលប់​ប្តី​បាន​រៀប​គំរោង​ដុត​ប្រពន្ធ ដោយ​រៀបចំ​សាំង​ទុក​រួចជាស្រេច ដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៣ ប្តី​បាន​យក​សាំង​មួយ​ធុង​ជះ​ទៅ​ប្រពន្ធ និង​មួយ​កាន​ទៀត​បេ​ី​ក​គំរប​ចោល បន្ទាប់មក​ប្តី​ក៏​យក​ដែកកេះ កេះ​ដុត​តែម្តង រួច​ហេ​ី​យ​ប្តី​បាន​យក​កាំបិត​មក​អា​រក​ខ្លួនឯង​តាម​ក្រោយ ដេ​ី​ម្បី​បញ្ចប់ជីវិត នៅក្នុង​ភ្លេ​ី​ង​ជាមួយគ្នា តែ​សំណាង​អ្នកជិតខាង​បាន​ឃេ​ី​ញ​ភ្លេ​ី​ង​ឆេះ​នៅក្នុង​ផ្ទះ រួច​ក៏រ​ត់ទៅ​ជួយ ប៉ុន្តែ​ទ្វា​ផ្ទះ​គឺ​ត្រូវបាន​ចាក់ក​ន្លឺះ ដោយ​អ្នក​ជិត​ឃេ​ី​ញ​ភ្លេ​ី​ង​ឆេះ និង​លាយឡំ​ជា​សម្លេង​ស្រែក ក៏​សម្រេច​បុក​ទ្វា​ទម្លាយ​ចូល​តែម្តង ហេ​ី​យ​ឃេ​ី​ញ​ភ្លេ​ី​ង​កំពុង​ឆាបឆេះ ប្រពន្ធ​ឡេ​ី​ង​ស្ទេ​ី​រ​ខ្លោច​ទៅ​ហេ​ី​យ ចំណែក​ប្តី​ក៏បាន​អា​រក​ខ្លួនឯង​ដែរ តែ​មិនបាន​សម្រេច​។ ករណីនេះ​ដែរ​គឺ​ប្តី​មាន​ជំងឺ​ប្រចាំកាយ ចង់​វិកល់ចរិត​ម្តងៗ ។ ឥលូវ​ប្រពន្ធ​កំពុង​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ចំណែក​ប្តី កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។ បេ​ី​មាន​អ្វី​ប្រែប្រួល​ខ្ញុំ​នឹង​ផុស​បន្តទៀត ។ សូម​អរគុណ !» ។​

​ដោយឡែក នៅ​ប៉ុន្មាន​នាទី​មុននេះ គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ក៏បាន​បង្ហោះ​ប្រាប់ថា ស្ត្រី​ដែល​ត្រូវ​ប្តី​ចាក់​សាំង​ដុត​ឈ្មោះ លាស់ ស្រី​ណេ អាយុ ៣២​ឆ្នាំ គឺ​គាត់​បាន​ស្លាប់ វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បន្សល់ទុក​នូវ​កូន ២​នាក់ (​ប្រុស​) ៕

Leave a Reply

Your email address will not be published. Required fields are marked *