មួយ​សូន្យ​! ឯកឧត្តម ហ៊ុន ម៉ា​នី ត្រូវ​ប៉ូលីស​ចរាចរណ៍​ផាក​អស់ ៥ ម៉ឺន​រៀល ពីបទ​បើកបរ​ល្មើស​នឹង​មាត្រា​…

​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​លោកអ្នក​ផ្ទាល់ ក៍​ដូចជា​ការចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ធ្ងន់ និង​ស្រាល​នោះៗ យើងទាំងអស់គ្នា មិន​ថា​ប្រជាពលរដ្ឋ​សាមញ្ញ ឬ អ្នកធំ​អ្នកមានអំណាច​នោះទេ គ​ម្បី​ចូលរួម​ទាំងអស់គ្នា ក្នុងការ​យល់ដឹង​ឲ្យ​បាន​ច្បាស់​នូវ​ផ្លាកសញ្ញា​ចរាចរណ៍ និង​គោរព​ច្បាប់​ចរាចរណ៍ ។​

​ជាក់ស្តែង ថ្មីៗ​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​កូនប្រុស​បង្កើត​ស​ម្តេ​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ត្រូវបាន​ប៉ូលីស​ចរាចរណ៍​ផាកពិន័យ​ទាក់ទង​នឹង​បទល្មើស​ចរាចរណ៍​មួយ ដោយ​ឯកឧត្តម​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មួយ​សូន្យ ខុស​អោយដឹងថា​ខុស និង​ទទួលកំហុស អរគុណ​បងៗ​ប៉ូលីស ដែល​បានធ្វើ​ការណែនាំ​បន្ថែម​» ។​

​ទោះយ៉ាងណា គេ​ពុំ​ដឹងថា ឯកឧត្តម ហ៊ុន ម៉ា​នី ត្រូវ​ប៉ូលីស​ចរាចរណ៍​ផាកពិន័យ ដោយសារ​រឿង​អ្វី​នោះទេ តែបើ​តាម​ពិនិត្យ​លើ​ក្រដាស​​វិ​ក័យ​ប​ត្រ គឺ​ឯកឧត្តម​ត្រូវបាន​ផាក​លើ​ករណី​ល្មើស​នឹង​មាត្រា​៨ នៃ​អនុ​ក្រឹ​ត្រ​លេខ ៨៥ អនក្រ​.​បក ចុះ​ថ្ងៃទី​០៨ ខែ កក្កដា ឆ្នាំ​២០១៥ និង​មាត្រា ៧ នៃ​អនុ​ក្រិ​ត្យ​លេខ ៨០ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១០ ។​

​ជុំវិញ​ការលើកឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​របស់​ឯកឧត្តម ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្តែង​នូវ​ការ​ការគោរព និង​កោតសរសើរ​ជាខ្លាំង ចំពោះ​ភាពជា​គំរូ​របស់​ឯកឧត្តម​សម្រាប់​គ្រប់គ្នា មិន​ថា​ជា​អ្នកតូច ឬ អ្នកធំ​មានអំណាច​ឡើយ គឺ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​អស់​គ្នា​ណា៎​! ៕

Leave a Reply

Your email address will not be published. Required fields are marked *