ដឹង​តែ​បែកផ្សែង​ហើយ​! ឯកឧត្តម វិ​ល្លាម នឹង​អញ្ជើញលោក ម៉ម ប៊ុនហេង បំភ្លឺ​ច្រើន​រឿង​ទាក់ទង​ក្រមសីលធម៌​គ្រូពេទ្យ ការគ្រប់គ្រង​ធូររលុង​លេ​ី​គ្លីនិក​ឯកជន ការខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ការព្យាបាល​អ្នកជំងឺ….

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ «William Guang» របស់​ឯកឧត្តម វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖ «​សម្ដេច​តេ​ជោ​បាន​ឯកភាព​តប​តាម​ការ​ស្នេ​ី​រ​សុំ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក ក្នុងការ​អ​ញ្ជេ​ី​ញ លោក ម៉ម ប៊ុនហេង និង​ប្រតិភូ​ក្រសួងសុខាភិបាល ចូលប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ , ដោយ​កិច្ចប្រជុំ​និង​ប្រ​ព្រឹ​ត្យ​ទៅ​នៅ​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។​

​ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក នឹង​តាមដាន​ការអនុវត្តន៍​ច្បាប់​ដោយ​សូម​ការបំភ្លឺ​នានា​ទាក់ទិន​និង​ភាពមិនប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល ដូចជា ៖ ក្រមសីលធម៌​គ្រូពេទ្យ , ការគ្រប់គ្រង​ធូររលុង​លេ​ី​គ្លីនិក​ឯកជន , ការខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ការព្យាបាល​អ្នកជំងឺ​រប​ស់​គ្លីនិក​ឯកជន , ការ​លំហូរ​ចូល​នូវ​ឱសថ​ក្លែងក្លាយ​ដែល​ប៉ះពាល់​សុខភាព , ដែល​សុទ្ធសឹង​ជាហេតុ​នាំអោយ​ពលរដ្ឋ​ដែលជា​អ្នកទទួលយក​សេវា​ធារ​ណៈ សេវា​ឯកជន​ពី​វិស័យ​សុខាភិបាល​កេ​ី​ត​ក្ដី​មិន​ពេញចិត្ត​និង​រិះគន់​ជា​ដេ​ី​ម ។​»​

Leave a Reply

Your email address will not be published. Required fields are marked *